MENU
ក្រុមអិស្លាមបង្កើតរដ្ឋហ្វឹកហាត់ខ្មាន់កាំភ្លើង ៤០០នាក់សម្រាប់វាយប្រហារ អឺរ៉ុប
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៤ មីនា ២០១៦, ១០:០២ | ៤៨៥ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២៣ខែមីនា មន្ត្រីសន្តិសុខអឺរ៉ុបបានឲ្យដឹង ក្រុមអិស្លាមបង្កើតរដ្ឋ​IS បានហ្វឹកហាត់ខ្មាន់កាំ​ភ្លើងយ៉ាងតិច​៤០០នាក់ ភាគច្រើនជាពលរដ្ឋអឺរ៉ុបដើម្បីវាយប្រហារភេរវកម្មនៅក្នុងតំបន់របស់ខ្លួន។ មកទលពេលនេះមានក្រុមភេរវកម្មដែលបានឆ្លងកាត់ការបណ្តុះបណ្តាល ជាច្រើនបានចូលដល់ទឹកដីអឺរ៉ុបតាមជនអន្តោបវេស។

ក្រុមភេរវកម្មនៅអឺរ៉ុប មានក្រុមតូចៗ សហការជាមួយគ្នា​ និងធ្វើការដោយឯករាជ្យ​មិនចាំបញ្ចាពីខាងណាមួយនោះឡើយឲ្យធ្វើឲ្យបែការ។ នៅពេលនេះអឺរ៉ុបមានភេរវកម្មជាច្រើនបង្គប់ខ្លួននៅគ្រប់ទិសទី ដែលក្រុមសន្តិសុខមិនបានដឹងនោះឡើយ។ ការបង្កើនវាយប្រហារនៅតំបន់អឺរ៉ុប​ក្រោយពេលដែលក្រុមIS បានចុះថយនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ដោយសារតែការវាយប្រហារពីប្រទេសលោកខាងលិច។ ការបង្កើនវាយប្រហារទាំងនោះគឺដើម្បីសងសឹកអឺរ៉ុប។

តាមមន្ត្រីសន្តិសុខអឺរ៉ុប  ក្រុមអិស្លាមIS ទទួលបញ្ចារវាយប្រហារនៅអឺរ៉ុបដោយ ស្វែងរកឧកាស​និងពេលវេលាវាយប្រហារដោយឯករាជ្យ។  ដូចជាការវាយប្រហារនៅក្នុងប្រទេសបារាំងកាលពីថ្ងៃទី​១៣ខែវិច្ឆិការឆ្នាំ​2015 និងការវាយប្រហានៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃទី​២២ខែមិនាជាដើម។ ការវាយប្រហារទាំងពីរខាងលើនៅអឺរ៉ុបគឺមានការពាក់ព័ន្ធគ្នា ដើមផ្តើមចេញពីក្រុមតែមួយ។  នៅក្នុងការវាយប្រហារប្រទេសបារាំង​ គ្រាប់រំសែវទាំងអស់គឺបញ្ចូនពីប្រទេសប៊ែលហ្ស៊ិច។​ មន្ត្រីប៊ែលហ្ស៊ិច​បានប្រកាសថា គ្រាប់បែកកែឆ្នៃគឺបានបញ្ចូនចេញពីទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្ស៊ិចទៅកាន់ប៉ារីស។

ប៉ុន្តែក្រុមអ្នកវិភាគបានថ្កោលទោសដល់ក្រុមសន្តិសុខប៊ែលហ្សិច  ដោយដឹងថា ក្រុមភេរវកម្មបានកែឆ្នៃគ្រាប់រំសែវនៅក្នុងប្រទេសរបស់ខ្លួនសម្រាប់វាយប្រហារ ប៉ុន្តែមិនបានចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេល  ទុកឲ្យក្រុមភេវកម្មវាយប្រហារនៅអាកាសយានដ្ឋាននិងនៅស្ថានីរថភ្លើង សម្លាប់មនុស្សយ៉ាងតិច​៣៤នាក់និងរបួសជាង​១០០នាក់៕

Tags:
  • អិស្លាម
  • អឺរ៉ុប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥