រាជាធានីភ្នំពេញ៖ តារាប្រុសរាងសង្ហាល្បីទាំងនៅប្រទេសថៃនិងនៅកម្ពុជាផងនោះលោកJamesបានមកដល់កម្ពុជាសារជាថ្មីដែលនេះជាលើកទី២របស់តារាសម្តែងល្បីឈ្មោះរូបនេះនៅកម្ពុជា។ លោកបានបង្ហាញវត្តមានជាផ្លូវការកាលពីេសៀលថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ដែលជាកម្មវិធីសន្និសីទសារព័ត៌មានរៀបចំឡើងដោយទូរទស្សន៍ភីអិនអិននៅក្នុងបរិវេនក្លិបកម្សាន្តអេបុិចរាជធានីភ្នំពេញ។ លោកជេមនឹងបង្ហាញវត្តមានក្នុងការប្រគំតន្ត្រីដ៍អស្ចារ្យ មានឈ្មោះថា«JAMES JI 2017 TOUR»ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី២៥ កុម្ភៈ ឆ្នាំ២០១៧នៅមជ្ឈមណ្ឌលកោះពេជ្រ។ តារាកំពូលនៃប្រទេសថៃនេះបានត្រៀមខ្លួនច្រៀងនិងសម្តែងរួចជាស្រេចចែកជូនអ្នកគាំទ្រពិសេសយុវវ័យកម្ពុជាដែលលោកមកជាថ្មីនេះជាការសំណូមពររបស់ប្រិយមិត្តកម្ពុជា។ លោកជេមក៍មានគម្រោងប្រគំតន្ត្រីរបស់លោកនីអាសុីដូចជាថៃកម្ពុជា វៀតណាម មីយ៉ាន់ម៉ានិងឡាវដោយកម្ពុជាជាប្រទេសទីមួយ។ដូចនេះមហាជនកុំភ្លេចចូលរួមតាមដាននឹងទីទស្សនាទាំងអស់គ្នាកុំបីខាន។