MENU
|
តារាសម្តែងគង់ ច័ន្ទស្រីមុំដែលអ្នកដឹងថាបានមុខរបររកស៊ីទាក់ទងនិងមុខជំនាញលក់ក្រេមម្ស៉ៅទឹកអប់ពេញនិយមនិងមានអ្ននគាំទ្រជាបន្តបន្ទាប់រហូតដល់ថ្នាក់ត្រៀមរំលេចបើកផែនការពង្រីកមុខរបរថ្មីៗមួយពីរទៀតក្នុងចុងឆ្នាំនេះផងដែរ។អ្វីដែលបានបង្កការភ្ញាក់ផ្អើលគិតថាខូចមុខមាត់ស្របច្បាប់កាលពីពេលថ្មីៗនេះមានព័ត៌មានចេញផ្សាយថាផលិតផលសម្រស់ជាច្រើនត្រូវបានគេចាប់ទុកព្រោះក្លែងក្លាយដោយទាំងការភ័នច្រឡំមានរូបភាពរបស់ផលិតផលMOMOជារបស់ស្រីមុំឃើញក្នុងនោះ។លើសពីនេះមានសារព័ត៌មានរបស់បរទេសបានលើកយកបញ្ហានេះមកផ្សាយព្រមទាំងបណ្តាញសារព័ត៌មានអនឡាញក្នុងស្រុកមកបានចេញចំណងជើងពាក់ព័ន្ឋនឹងហាងគង់ ច័ន្ទស្រីមុំផ្ទុះការលក់ផលិតផលក្លែងក្លាយទាំងសាមីខ្លួនមិនដឹងឡើយព្រោះមានអាជ្ញាបណ្ណត្រឹមត្រូវបញ្ជាក់ពីភាពស្របច្បាប់។
ក្រោយចេញព័ត៌មានផ្សាយទាំងបរទេសនិងវេបសាយក្នុងស្រុកមួយមកគង់ ច័ន្ទស្រីមុំនិងស្វាមីលោកគឹម សីហាបានប្រញាប់មករលាស់ខ្លួនទាមទារភាពស្អាតស្អំនិងចេញមុខមកធ្វើសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី៣ ឧសភា ឆ្នាំ២០១៧នៅហាងmomoផ្ទាល់របស់នាងស្ថិតនៅតាមបណ្តោយផ្លូវត្រសក់ផ្អែមតែ១សាខាគត់ហើយថែមទាំងប្តីប្រពន្ឋតារា១គូនេះមានទាំងលិខិតផ្លូវការផ្សេងៗមកឲ្យអ្នកកាសែតបានដឹងជាភស្តុតាងកុំឲ្យអ្នកទិញជាអតិថិជនរបស់ពួកគេព្រួយបារម្ភឬមិនទាន់ដឹងរឿងច្បាស់តាមគេឯងនោះ។រៀបរាប់ទាំងលម្អិតលោកគឹម សីហាបានឲ្យដឹងគ្រានោះថានៅថ្ងៃនេះយើងទាំងពីរនាក់បានធ្វើសន្និសារព័ត៌មានដើម្បីឲ្យមហាជនបានដឹងពិសេសអតិថិជនរបស់ម៉ូម៉ូបាយស្រីមុំឲ្យបានដឹងទាក់ទិននិងព័ត៌មានដែលសរសេរលើកឡើងថាផលិតដែលក្លែងក្លែងចំនួន៣៨តោនក្នុងប្រទេសកម្ពុជារបស់យើង។ក្នុងនោះជាក់ស្តែងមានវេបសាយមួយឈ្មោះយូណាយធីតញ៉ូអ៊ីនធើណាសស្សូណល់គាត់បានលើកឡើងពីផលិតផលដែលរត់គេចពន្ឋនាំចូលមកដោយគ្មានច្បាប់ត្រឹមត្រូវប៉ុន្តែកក្នុងនោះគាត់អត់បាននិយាយថាផលិតផលMOMOក្លែងក្លាយនោះទេប៉ុន្តែអ្នកមួយចំនួនយល់ខុសថារបស់យើងក្លែងក្លាយ។ធាតុពិតរបស់ម៉ូម៉ូអត់មានក្លែងក្លាយនោះទេគ្រា់តែសារព័ត៌មានបរទេសនោះយករូបផលិតផលដែលជារបស់យើងមានរូបគង់ ច័ន្ទស្រីមុំមកផ្សាយធ្វើឲ្យផលិតផលម៉ូម៉ូល្បីក្នុងស្រុកយើងខូចឈ្មោះអ្នកបានឃើញនិងដឹងព័ត៌មាននេះភ្ញាក់ផ្អើលខ្លាចគាត់ថាយើងរកស៊ីមិនស្មោះត្រង់និងជាមនុស្សមិនល្អ។នៅពេលបងប្អូនមើលវិដេអូនោះក៍គិតថាផលិតផលយើងក្លែងក្លាយទាំងមិនបានយល់ពីខ្លឹមសារអត្ថន័យឡើយ។ក្នុងនោះមានផេកមួយមានឈ្មោះមួយនៅក្នុងស្រុកយើងដាក់ថាបែកធ្លាយផលិតផលម៉ូម៉ូល្បីក្នុងស្រុកក្លែងក្លាយដោយដាក់រូបផលិតផលយើងមានស្រីមុំផងនោះនៅលើព័ត៌មានតែម្តងអត់បានសួរនាំយើងទេព្រោះស្រីមុំជាតារាបើមានចម្ងល់អីអាចខលមកសួរព្រោះទូរស័ព្ទមិនបិទនោះទេយើងជាអ្នករកស៊ី។
អ្នកនាងគង់ ច័ន្ទស្រីមុំបានបន្តថាសារព័ត៌មានរៀលញ៉ូនៅក្នុងស្រុកយើងបានសរសេរចំៗតែម្តងថាផលិតផលម៉ូម៉ូនៅកម្ពុជាភាគច្រើនជារបស់ក្លែងក្លាយដោយផ្តោតទៅលើគង់ ច័ន្ទស្រីមុំតែម្តងពោលចំៗលើពួកយើងដោយរៀលញ៉ូអត់មានប្រភពត្រឹមត្រូវ។ផលិតផលម៉ូម៉ូអត់មានផលិតក្នុងរោងចក្រស្រុកខ្មែរនោះទេនាំចូលមកពីប្រទេសជប៉ុននិវិចខ្ចប់នៅប្រទេសថៃ។យើងមានឯកសារជាច្រើនដែលបញ្ជាក់ថាផលិតផលរបស់យើងបានរត់អាជ្ញាបណ្ណត្រឹមត្រូវ។យើងមានលិខិតផ្សេងៗចេញពីក្រសួងពាក់ព័ន្ឋរបស់ខ្មែរយើងត្រឹមត្រវអត់លួចបន្លំគេឬកូពីរបស់គេទេយើងស្អាតស្អំដើរក្នុងទីផ្សារក្នុងស្រុកទូលំទូលាយជាឈ្មោះរបស់យើងពិតប្រាកដ។អ្វីដែលជាការកតស់សម្គាល់អ្នកទាំងពីរថែមទាំងប្រឹក្សារកមេធាវីរួចហើយដើម្បីដោះស្រាយតាមសន្តិវិធីនិងជំនាញទៅលើសារព៏ត៌មានបរទេសនោះថាធ្វើបែបណាព្រមទាំងសារព័ត៌មានផេកក្នុងស្រុកខ្មែរខាងលើនេះដែរឲ្យផ្សាយនូវភាពកែតម្រូវព្រោះនាងមិនចង់ប្តឹងប្តល់នោះទេគ្រាន់តែផ្សាយកែតម្រូវព្រោះជាខ្មែរដូចគ្នា។យ៉ាងមិញការលេចឮព័ត៌មាននេះកាន់តែធ្វើឲ្យម៉ូម៉ូល្បីព្រោះបងប្អូនកាន់តែច្បាស់ព័ត៌មានផ្សេងនិងដឹងច្បាស់ការបង្ហាញអាជ្ញាបណ្ណក្រសួងសុខាភិបាលក្រសួងផ្សេងៗដែលពាក់ព័ន្ឋត្រឹមត្រូវទាំងអស់។