រាជធានីភ្នំពេញ៖ អ្នកនាងគង់ សុជាតិតាំងពីទទួលបានកូនស្រីម្នាក់ទៀតមកហាក់ទទួលបានភាពលាភជ័យដោយសារតែមានក្រុមហ៊ុនផលិតផលមួយចំនួនទំនាក់ទំនងរហូតមានប្លង់ខ្លះចេញថតដល់បារាំងនិងសាំងហ្គាពួរទៀតផង។ អ្នកនាងគង់ សុជាតិបានសម្រេចចិត្តច្បាមសិល្បៈការងារផ្នែកពិធីការិនីដ៍មានប្រជាប្រិយភាពឡើងវិញហើយក្រោយសម្រាលកូនស្រីបណ្តូលចិត្តជាដំណក់ឈាមជាមួយលោកជា វិបុលពិធីករលេចធ្លោរបស់ហង្សមាស។
យ៉ាងណាមិញអ្នកនាងនិងស្វាមីកាន់តែរីកថ្លើមមិនតិចដែរព្រោះដោយសារតែការពរពោះកូនស្រីរូបនេះមានការងារតាំងពីកូនក្នុងផ្ទៃរហូតដល់សម្រាលបានប៉ុនានខែមានការចាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនមួយចំនួនផងដែរហៅកូនស្រីទៅថតស្បតផលិតផលសម្រាប់កូនក្មេងប្រើ។អ្នកនាងគង់ សុជាតិបានឲ្យដឹងថាកូនស្រីនាងគឺតាំងពីកើតបានរយៈពេលពីរខែជាងនេះមានក្រុមហ៊ុនទឹកដោះគោនិងផលិតផលមួយចំនួនទៀតចង់បាននាងនិងស្វាមីព្រមទាំងកូនស្រីថតស្បត។ការថតស្បតនោះគឺហាក់ទទួលបាននូវឱកាសចេញទៅដល់ក្រៅប្រទេសដូចជានៅបារាំងនិងសាំងហ្គាពួរ។យ៉ាងណានាងទទួលពាក្យគេខ្លះហើយគ្រាន់តែពេលនេះនៅមិនទាន់់ចង់ឲ្យថតឆ្ងាយៗឆ្លងក្រៅប្រទេសព្រោះកូននៅតូចរង់ចាំឲ្យកូនធំជាងនេះសិន។
ទាក់ទងនិងតម្លៃថតគឺនាងមិនអាចប្រាប់បញ្ជាក់បាននោះទេតែក៍មិនថោកពេកនោះដែរ។រហូតមកទល់ពេលនេះអ្នកនាងគង់ សុជាតិនិងស្វាមីជាវិបុលគ្រាន់តែធ្វើពិធីចេញខែកូនធម្មតាៗតាមបែបក្រុមគ្រួសារដោយនាងក៍គ្រោងរៀបចំកម្មវិធីខួបកូនស្រីរូបនេះនៅពេលអាយុបានមួយឆ្នាំ។កូនស្រីអ្នកនាងគង់ សុជាតិមានឈ្មោះជា សុជាតិនារីហៅDoryដែលអ្នកនាងសុជាតិសរសើរថាស្រួលចិញ្ចឹមមិនពិបាកឲ្យឪពុកម្តាយព្រួយបើគេងយប់វិញដូចគេឯងមិនចេះយំច្រើនឡើយព្រមជាមួយសុខភាពល្អទៀត។