MENU
រថយន្តកុងតឺន័រ បើកបត់លឿនបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើបង្កការភ្ញាក់ផ្អើល នៅចំណុចស្ពានមុន្នីវង្សចាស់
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ០៨:០៨ | ៣៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  មានគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ខណះដែលមានរថយន្តកុងតឺន័រមួយគ្រឿងបានបើកបត់លឿនមិនប្រយ័ត្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគល់ស្ពានព្រះមុន្នីវង្សចាស់ នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។     

បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តបង្កម៉ាកហ៊ីណូ ខ្នាតកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ3B.1738 បើកបរដោយបុរសម្នាក់បានធ្វើដំណើរមកពីផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងបំណងឆ្លងស្ពានព្រះមុន្នីវង្សចាស់ ខណះមកដល់គល់ស្ពាន អ្នកបើកបរបានបើកលឿន ហើយបួងចង្កូតលឿនទៀត បណ្ដាលឲ្យរថយន្តបង្កខាងលើផ្អៀងក្រឡាប់បាស់ជើងយ៉ាងច្រងាងតែម្ដង សំណាងល្អក្នុងហេតុការណ៍នោះគឺមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវឡើយ និងមិនប៉ះពាល់ដល់សម្បត្តិសាធារណះនោះទេ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងនិងទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កខាងលើ បានទំនាក់ទំនងទៅខាងរថយន្តស្ទួចឲ្យមកស្ទួចរថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង ព្រោះរថយន្តបង្កខាងលើមិនបានបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងសម្បត្តិសាធារណះនោះឡើយ៕

Tags:
  • រថយន្ត
  • កុងតឺន័រ
  • ក្រឡាប់ផ្ងារជើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥