រាជធានីភ្នំពេញ៖ វិរកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់ជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីហើយកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។
សូមរំលឹកថា កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិក។
អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧
និងចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ វរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក ដែលទើបតែដណ្ដើមបានលើទឹកដីប្រទេសប៊ែលហ្ស៊ិកកាលពីពេលថ្មីៗកន្លងទៅ ត្រូវបានដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីហើយ ដែលបានបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។
លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានថ្លែង និង អបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ និងបានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ ដែលបន្ដការខិតខំហ្វឹកហាត់ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត។
ចំណែក កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghentប្រទេសបែលហ្ស៊ិក៕ដោយ បូរិន