![]() |
MENU
|

ក្រោយការបោះឆ្នោតបញ្ចប់ជុំទីមួយ ដោយសារតែគ្មានបេក្ខភាមានសម្លេងគ្រប់គ្រាន់ ដើម្បីក្លាយជាប្រធានាធបិតី ដូច្នេះត្រូវបោះឆ្នោតជុំទី២ ជាបន្តទៀត។ នៅពេលនេះមានសំនួរជាច្រើនបានចោទសួរថាតើបារាំងនិងសមគ្គីគ្នាប្រឆាំង និង បេក្ខភាពឆ្វេងនិយាម ដែរឬទេ?
ក្រោយការបោះឆ្នោតជុំទីមួយបារាំងនិងអឺរ៉ុបទាំងមូលកំពុងតែរងចាំ ការបោះឆ្នោតជុំទី២ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៧ខែឧសភាខាងមុខ។ នៅពេលនេះមានសំនួរជាច្រើនបានចោទសួរឡើងថា តើពលរដ្ឋបារាំងរួមគ្នាដើម្បីប្រឆាំងនិងបេក្ខភាពឆ្វេងនិយម ឡើងកាន់អំណាច នៅក្នុងការបោះឆ្នោតជុំទីពីរ ដូចអ្វីដែលពលរដ្ឋបារាំងបានធ្វើកាលពី១៥ឆ្នាំមុន។ ថាតើពលរដ្ឋបារាំងនឹង បោះឆ្នោតឲ្យបេក្ខភាព Macron ដោយបោះបង់ចោល បេក្ខភាព Jean Marie Le Pen ដែលមានគោលនយោបាយ ប្រឆាំងអឺរ៉ុប និង ក្រុម អិស្លាមនៅក្នុងប្រទេសរបស់ខ្លួន ដូចគោលនយោបាយរបស់ប្រធានាធិបតីត្រាំ។
នៅពេលនេះបេក្ខភាព ដែលនាំមុខទាំងពីររូបនៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យកន្លងមក គឺលោកស្រី Le Pen និង Macron ។ បេក្ខភាពទាំងពីរ រូប គ៏មានប្រៀប តាំងពីមុនពេលបោះឆ្នោត តាមលទ្ធផលស្តងមតិ ពីសំណាក់ពលរដ្ឋបារាំង។ ដូច្នេះ ការនាំមុខ របស់បេក្ខភាពទាំងពីរូប មិនមានអ្វីធ្វើឲ្យផ្ញាក់ផ្អើល នោះឡើយ។
កន្លងមក ពលរដ្ឋបានរាំង បាន សមទៅនឹងគោលនយោបាយ ប្រពៃណី គឺត្រូវជ្រើសរើស បេក្ខភាព ដែលមកពីក្រុម ស្តាំនិយម និងឆ្វែងនិយម ។ ពេលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ពលរដ្ឋបារាំងត្រូវជ្រើសរើស បេក្ខភាពពីរ រូប ដែលមិនមាននៅក្នុង ក្រុមប្រពៃណីរបស់បារាំង ។
ក្រោយពេល ប្រកាសលទ្ធផល បេក្ខភាពដែលចាញឆ្នោត គឺលោក Francois Fillon និងលោក Benoit Hamon បានអំពាវនាវ ឲ្យ ពលរដ្ឋបារាំង ទាំងអស់បោះឆ្នោតគាំទ្រ លោក Macron ដើម្បី បញ្ចៀស គ្រោះថ្នាក់ដល់ បារាំង និងអឺរ៉ុប ទាំងមូល ប្រសិនបើលោកស្រី Le Penជាប់ឆ្នោតនោះ។ ប៉ុន្តែដោយសារតែ តែ កម្លាតនៃការគាំទ្រ ប្រគៀកគ្នា ពិបាក់ក្នុងការ បញ្ចាក់ថាបេក្ខភាពណាមួយមានសម្ឃឹមច្រើននៅក្នុងការបោះឆ្នោតនោះឡើយ។
ការដែលលោកស្រី Marine Le Pen ឈានចូលបោះឆ្នោតជុំទីពីរ គឺជាការចាប់អារម្ភបំផុត នៅក្នុងការបោះឆ្នោតបារាំង។ លោក Emmanuel Macron ទទួលបានសម្លេងគាំទ្រ ២៤ភាគរយនិងលោកស្រី Le Penទទួលបានសម្លេងគាំទ្រ ២១,៨ភាគរយ ដូច្នេះបេក្ខភាពទាំងពីររូប ត្រូវប្រជេងគ្នានៅក្នុងជុំទីពីរជាបន្តទៀត។
ក្នុងចំណោមបេក្ខភាពទាំងពីររូប នឹងយកឈ្នះចាញ នៅថ្ងៃទី៧ខែឧសភា ដើម្បីដឹកនាំបារាំងជំនួសប្រធានាធិបតី Francois Holande ។ ក្រុមអ្នកវិភាគបញ្ចាក់ថា បើទោះបីអ្នកណាឡើងដឹកនាំបារាំង ក៏ត្រូវប្រឈមមុខនឹងឧប្បស័គ្គជាច្រើន ក្នុងនោះមានការប្រឆាំងភេរវកម្ម ផ្សះផ្សាជាតិសាស្ត្រ និង បង្កើនទំនុកចិត្តដល់ពលរដ្ឋបារាំង។
នៅពេលនេះគេអាចនិយាយបានថា ពលរដ្ឋបារាំង និង អឺរ៉ុបទាំងមូលកំពុងរងចាំ លទ្ធផលបោះឆ្នោតជុំទីពីរនាថ្ងៃទី៧ខែឧសភា ខាងមុខ ។ ប្រសិនបើ លោកស្រី Le Pen ជាប់ឆ្នោតនោះ នយោបាយបារាំង និងអឺរ៉ុបទាំងមូល ត្រូវផ្លាសប្តូរ ជាលើកតំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរបញ្ចប់ និងជាការគំរាមកំហេងដល់ អឺរ៉ុបទាំមូលទៀតផង។ លោកស្រី Le Pen មានគោលនយោបាយ ខុសប្លែកពីប្រធានាធិបតីមុនៗ ទើបពលរដ្ឋនៅតំបន់អឺរ៉ុប ហៅលោកស្រីថាជា ដូណាលត្រាំ បារាំង៕


