រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសពីទឹកប្រកាសចំនួនជាង១៣ម៉ឺនដុល្លារ ដែលប្រមូលពីអ្នកចូលរួមរត់ប្រណាំងកាលពីខែចុងឆ្នាំ២០១៦កន្លងមកជូនអង្គការសប្បុរសធម៌និងមន្ទីរពេទ្យកុមារអង្គរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថាទឹកប្រាក់ប្រមូលបានមានចំនួន១៣៥,៤០០ដុល្លារ ពីការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាបកាលពីឆ្នាំ២០១៦ សម្រាប់ សកម្មភាពមនុស្សធម៌ដល់អង្គការនានានិង មន្ទីរពេទ្យកុមារអង្គរ។ថវិកានេះនឹងជូនដល់បណ្ដាអង្គការនានាដែលពាក់ព័ន្ធការងារសប្បុរធម៌ ។
លោក វ៉ាត់ ចំរើន បានបង្ហើបផងដែរថាកន្លងមកព្រឹត្តិការណ៍រត់ម៉ាតុងតែងទទួលបានជោគជ័យដែលជម្រុញNOCC នឹងបង្កើតនូវព្រឹត្តិការណ៍កីឡាដទៃទៀតដើម្បីរកថវិកាសម្រាប់ការងារមនុស្សធម៌ ។ NOCC បានសិក្សាឃើញថា កីឡាឡើងភ្នំ ប្រភេទកីឡានេះនឹងមានអ្នកចូលរួមច្រើននិងពេញនិយមផងដែរ ។
ពិធីប្រកាសនេះបានឱ្យដឹងថា ថវិការចំនួន១៣៥,៤០០ដុល្លារនេះ ត្រូវបានចែចាយដល់កាកបាទក្រហមកម្ពុជាចំនួន១០,០០០ដុល្លារ អង្គការ Cambodia Trust ចំនួន២,៦០០ដុល្លារ អង្គការ Handicap International Belgiumចំនួន២,០០០ដុល្លារ ។
សហព័ន្ធអត្តពលកម្មជនពិការចំនួន២,៤០០ដុល្លារ មន្ទីរពេទ្យកុមារអង្គរចំនួន១១០,០០០ដុល្លារ និងអង្គការបេះដូងមាស សម្រាប់អនុវត្តន៍លើគម្រោងចំនួន៤នោះចំនួន៨.៤០០ដុល្លារគឺសម្រាប់គាំទ្រកីឡាជនពិការចំនួន ២,៤០០ដុល្លារ New Child Care Centerចំនួន២,០០០ដុល្លារ គម្រោងអប់រំកាយនៅតាមសាលារៀន២.០០០ដុល្លារ និងគម្រោងអភិវឌ្ឍន៍យុវជនចំនួន២,០០០ដុល្លារ ៕ដោយ បូរិន