ខេត្តសៀមរាប៖ បុរសជនជាតិអាមេរិចម្នាក់ ត្រូវបានម្ចាស់ផ្ទះសំណាក់ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ រួចរាយការជូនសមត្ថកិច្ចចុះមកពិនិត្យបង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង២៥នាទីទាបភ្លឺថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ ក្នុងសណ្ឋាគារព្រីនឌឹអង្គរ ក្រុមទី១ភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនរងគ្រោះមានឈ្មោះ Lock Hart james Hatfield ភេទប្រុសអាយុ៣៦ ឆ្នាំជនជាតិUSA កាន់លិខិតឆ្លងដែនលេខ 447822747 ភ្ញៀវអន្តោប្រវេសន៍ ស្នាក់នៅក្រុងភ្នំពេញ ចូលមកស្នាក់នៅថ្ងទី២៩ខែមីនាឆ្នាំ២០១៧។
តាមការពិនិត្យវិច្ច័យយ៉ាងល្អិតល្អន់ពីសំណាក់នគរបាលជំនាញរួចមក បានបញ្ជាក់ថា ជនបរទេសរូបនេះគឺត្រូវស្លាប់ដោយខ្យល់.គ ពុំមែនជាករណីឃាតកម្ម ឬអ្វីផ្សេងនោះទេ ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តបញ្ចូនមកកាន់ស្ថានទូតអាមេរិចប្រចាំកម្ពុជា នៅរាជធានីភ្នំពេញដើម្បីបញ្ចូនទៅកាន់ប្រទេសដើមខ្លួនវិញ ៕