MENU
បង្ក្រាបមុខសញ្ញាចែកចាយ ថ្នាំញៀនយ៉ាងសកម្ម ២នាក់ ដកហូតថ្នាំញៀន ១០កញ្ចប់ធំ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៦ កុម្ភៈ ២០១៦, ០៩:៣០ | ៥៤០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយគ្រឿងញៀនប្រុសស្រីយ៉ាងសកម្ម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកប្រា ធ្វើការបង្ក្រាបនៅចំណុច ខ្ទមក្នុងដីឡូត៍គ្មានលេខ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១០  និង ៤៥នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ ។

មុខសញ្ញាទាំង២នាក់ ទី១មានឈ្មោះសូ សឿត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងខ្ទមដីឡូត៌គ្មានលេខ ភូមិអូរអណ្តូង1 សង្កាត់ព្រែកប្រា   ខណ្ឌច្បារអំពៅ ។ ទី២ មានឈ្មោះ ម៉ាត់ ហ្វារីតាស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត ប្រាកដ ស្នាក់នៅខ្ទមខាងលើជាមួយគ្នា ។

មន្ត្រីនគរបាលអោយដឹងថា មុន ឈានដល់ការចុះបង្ក្រាប គឺកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានបើកការស្រាវជ្រាវតាមដានមុខសញ្ញាខាងមកអស់រយះពេលជាយូរ ។ រហូតមកទល់នឹងវេលាកើតហេតុ ដោយទទួលបានប្រភពច្បាស់ការណ៍ពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ទើប ធ្វើការសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បើកប្រតិបត្តិការចុះមកធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ដោយឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចធ្វើដកហូតម្សៅក្រាមពណ៍សថ្លា ១០កញ្ចប់ថង់តូច ដែកកេះ៤ និងឧបករណ៍ ក៏ដូចជាសម្ភារះមួយចំនួនធំ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

Tags:
  • បង្ក្រាបមុខសញ្ញា
  • ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥