រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងដែលបង្កដោយសាំឡនិង ម៉ូតូមួយគ្រឿនៅលើផ្លូវក្រាំធ្នុងស្ថិតនៅភូមិ ធ្លក សង្កាត់ គោករកា ខ័ណ្ឌ ពោសែនជ័យ កាលពីវេលាម៉ោង១:៣០រសៀល ថ្ងៃទី២១ ខែ មិនា ឆ្នាំ២០១៧។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានសាំឡមួយគ្រឿងពណ៌ក្រហម មិនមានស្លាកលេខ ដោយពុំបានដឹកអ្វីនោះទេ បើកបរដោយតៃកុងឈ្មោះ ងាន់ វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំបានធ្វើតំណើរពីកើតទៅលិចលើកំណាត់ផ្លូវក្រាំងធ្នុងក្នុងល្បឿនធម្មតា ស្រាប់តែដល់កន្លែងកើតហេតុក៏បែកកង់ក្រោយខាងស្តាំស្នូរផ្ទុះលាន់ដូចរន្ទះហះប៉ើងទៅគ្របសង្កត់លេីម៉ូតូ១គ្រឿងបើកបរបញ្ចាស់ទិសគ្នាម៉ាក pcx ពណ៌ស ស្លាកលេខ ១GG 3574 សេរីឆ្នាំ ២០១៣ បើកបរដោយឈ្មោះ ទុយ ចន្ថា ភេទ ប្រុស អាយុ ៣៥ឆ្នាំ។
ក្រោយពេលកើតហេតុគេសង្កេតឃើញសាំឡ១គឿងរងការខូចខាតស្ទើតែទាំងស្រុងនិងម៉ូតូបែកក្បាំងស្តុបមុខខាងឆ្វេង និងឆ្កូតថ្នាំខ្លះផងដែរ រីឯតៃកុងវិញរងបួសទាំងពីរត្រូវបញ្ជូនទៅមន្ទីពេទ្យសំរាកព្យាបាល នៅសល់តែព្រូសាំឡម្នាក់និងខាងម៉ូតូម្នាក់រងរបួសតិចតួចរងចាំការដោះស្រាយ។ មួយសន្ទុះក្រោយមកគេសង្កើតមានសាច់ញាតិទាំងសងខាងមកជជែកវែកញែកគ្នារកដំណោះស្រាយដោយមានការសម្របសម្រួលពីសមត្តិកិច្ចប៉ូលីសប៉ុស៌្តគោករកា ចុងបញ្ចប់នៃដំណោះស្រាយម្ចាស់ម៉ូតូយល់ព្រមអោយខាងសាំឡជួសជុលម៉ូតូអោយឡើងវិយតែសូមដាក់របស់អូរីជីណល់។