រាជធានីភ្នំពេញ៖ ផលិតកម្មបដិហារភាពយន្តបានធ្វើពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការរឿង«លង់ស្នេហ៍អ្នកគ្រូ»ដែលជាស្នាដៃទី២ក្រោយជោគជ័យរឿងទី១រួចមក។ការសម្ពោធរឿងថ្មីនេះបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី២០ មិនា ឆ្នាំ២០១៧នារោងភាពយន្តលេជេនស្ថិតនៅផ្សារទំនើបស្ទឹងមានជ័យរាជធានីភ្នំពេញ។
បើតាមចាងហ្វាងផលិតកម្មលោកបានឲដឹងថាកាលពីរឿងទី១ជាលក្ខណពខ្មោចកំប្លែងនិងអប់រំមានម្តងហើយទើបពេលនេះប្តូររសជាតិថ្មីប្លែកវិញម្តង។ចំពោះរឿងទី២នេះមកពីឃើញអ្នកគាំទ្រស្រឡាញ់រឿងបែបកំប្លែងប្លែកៗហើយស្នាដៃទី២តាំងពីដើមទីមកគឺសើចសប្បាយដើម្បីឲអ្នកមើលទស្សនាហើយមិនស្តាយ។លិកបន្តថាស្នាដដៃទី២នេះចំណាយខ្ទង់ប្រមាណជាជិត៣ម៉ុនដុល្លារទៅ៤មុឺនដុលា្លរនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៣មិនានេះតទៅ។រឿង«លង់ស្នេហ៍អ្នកគ្រូ»មានតួអង្គឌុច លីដាសម្តែងគឺមើលទៅរាងរៅអាយុគាត់គឺសាកសមហើយកូនសិស្សតាមស្រឡាញ់អ្នកគ្រូគឺមានសភាពសុជីវធម៌ត្រឹមត្រូវមិនឲខុសនិងប្រពៃណីឡើយ។រឿងនេះផ្តោតលើឈុតឆាកសប្បាយៗមិនចាញ់ប្រទេសជិតខាង។ផលិតកម្មបដិហាររំពឹងការគាំទ្រច្រើនដែលសមិទ្ឋិផលយើងប្លែកពីគេអត់ឲដូចគេនោះទេដោយយើងបានសិក្សាពីប្រទេសជិតខាងមកកែលម្អរនិងបង្កើតគំនិតថ្មីៗជាស្នាដៃយើង។