MENU
|
រាជធានីភ្នំពេញ ៖ រថយន្តStarexមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តឡិចសុីRXស330ដែលកំពុងបត់ឆ្លងផ្លូវចំពីចហៀងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់៤នាក់នឹងស្រាល៥នាក់។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កអោយមានការភ្ញាល់ផ្អើលកាលពីវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយមហាវិថីសហព័ន្ធរុស្សីកែងផ្លូវលេខ១០៩នៅចំណុចជិតទីស្តីការគណរដ្ឋមន្ត្រីស្ថិតនៅក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា។
បើតាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍ខាងលើបានអោយឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់រួមនឹងចាស់ៗ២នាក់ហើយស្ត្រីម្នាក់មានផ្ទៃពោះរួមនឹងក្មេងតូចម្នាក់ជិះរថយន្តម៉ាកឡិចសុីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AG6362បើកបរតាមបណ្តោយផ្លូវ១០៩ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុគល់សុីញ្ញូបត់ឆ្វេងឆ្លងផ្លូវឆ្លងបានពាក់កណ្តាលជិតផុតទៅហើយក៏ស្រាបតែមានរថយន្តបង្កមួយគ្រឿងStarexពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AB4530បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងស្រាហើយបើកក្នុងល្បឿនយ៉ាងលឿនហើយបើកវ៉ារថយន្តដឹកទឹកកកក៏ជ្រុលទៅបុករថយន្តឡិចសុីស330ចំពីមុខពេញទំហឹងបណ្តាលអោយខ្ទេចរថយន្តStarexមួយកំណត់មុខនឹងដាច់កញ្ចត់មុខចេញក្រៅផ្ទុះពូងទាំងសងខាងរងរបួសតៃកុងរថយន្តបែកមុខចំនែកឯអុំស្ត្រីដែលជិះជាមួយក៏ត្រូវរបួសដែលសំណាងល្អហើយមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេរីឯរថយន្តឡិចសុីស330វិញក៏មានអ្នករងរបួសក្នុងរថយន្ត២នាក់ដែលដឹកតាមម៉ូតូកង់បីយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សីចំនែកឯរថយន្តវិញផ្ទុះពូងទាំងសងខាងបែកកញ្ចត់ខាងក្រោយដាច់ក្រឡេកង់មុខជំហៀងខាងឆ្វេងទៅមុខលែងរួច។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដឹកយកអ្នករបួសខាងរថយន្តStarexយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះចំនែកឯរថយន្តទាំងសងខាងវិញត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករារងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕