MENU
គង់ ច័ន្ទស្រីមុំ និងប្តីសម្ពោធជំនួញថ្មីត្រូវចំថ្ងៃនៃក្តីស្រឡាញ់
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១៥ កុម្ភៈ ២០១៧, ០៨:៥៨ | ៧០១ ដង | ចុចបញ្ចេញមតិ (០)

ដោយយល់ថាទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ជាថ្ងៃពិសេសនៃមនុស្សជាតិនាសាកលលោក តារាសម្តែងវ័យក្មេងគង់ច័ន្ទស្រីមុំ និងស្វាមី បានរៀបចំពិធីសម្ពោធផលិតផលថែរក្សាសម្រស់ក្នុងលក្ខណៈធំដុំ ក្រោមការចូលរួមពីសំណាក់តារាចម្រៀងល្បីៗវ័យក្មេង ព្រមទាំងភ្ញៀវកិត្តយសច្រើនរូបជាមួយការចំណាយទឹកប្រាក់ក្នុងពិធីក៍ច្រើនគួរសម។ អ្នកនាងគង់ ច័ន្ទស្រីមុំ និងស្វាមីលោកគឹម សីហាកាន់តែបង្ហាញសភាពជោគជ័យទ្វេឡើងៗ ក្នុងមុខរបររកស៊ីដោយទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់ ដោយមុខជំនួញរបស់អ្នកទាំងពីររួមគ្នាកសាងភាគច្រើនរីកដុះដាលយ៉ាងគាប់ចិត្ត ដែលនេះពិតជាគូព្រេងមានសំណាងចាប់គូរកស៊ីក្នុងនាមជាប្តីប្រពន្ឋរួមរស់ជាមួយគ្នាកាន់តែចម្រុងចម្រើនឡើងរហូត។

ថ្លែងក្នុងពិធីសម្ពោធផលិតផលម៉ាក MOMO BYSEYMOOM នាថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧ ប៉ះថ្ងៃទិវានៃក្តីស្រឡាញ់គង់ ច័ន្ទស្រីមុំនិយាយថានាងរំភើបបំផុតអត់ដែលគិតថា អតិថិជនរបស់ MOMO មកជួបជុំគ្នានៅថ្ងៃសម្ពោធជាផ្លូវការច្រើនបែបនេះឡើយ។ ថ្ងៃនេះនាង និងស្វាមីសូមអរគុណចំពោះបងប្អូនទាំងអស់ ដែលគាំទ្រផលិតផល MOMO កន្លងមក។ MOMO ជាផលិតផលមួយ ដែលបង្កើតឡើងកាលពី ឆ្នាំ២០១៤ ដោយយើងលក់នៅតាមប្រព័ន្ឋអនឡាយមិនទាន់ចុះបញ្ជីត្រឹមត្រូវ ទើបយើងបានរៀបចំកិច្ចការមួយចំនួននូវការផ្សព្វផ្សាយ ដើម្បីទាញយកចំណាប់អារម្មណ៍។ អ្នកជំនួញវ័យក្មេងល្បីឈ្មោះសិល្បៈទៀតនេះបានបន្តថាដោយសារតែមានការពេញចិត្តពីបងប្អូននិងស្វាមីនាងក៍បានក្លាយជាអ្នកតំណាងផលិតផលMOMOនេះ។ផលិតផលរបស់យើងមានច្រើនប្រភេទចំពោះអតិថិជនមានម្ស៉ៅផាត់មុខក្រេមលាបមាត់ម្ស៉ៅលាបលើដងខ្លួនឡេលាបលើផ្ទៃមុខសម្រាប់ឲ្យផ្ទៃមុខស្អាតព្រមជាមួយផលិតផលជាច្រើនទៀតស្របពេលដែលយើងក៍ទទួលបានលិខិតអនុញ្ញាស្របច្បាប់ផងដែរ។ផលិតផលនេះបានផលិតឡើងនៅប្រទេសជប៉ុនគ្រឿងផ្សំទាំងអស់នេះចេញពីវត្ថុធាតុដើមមានសារៈសំខាន់ទាំងអស់ដើម្បីឲ្យផលិតផលយើងមានគុណភាពល្អនិងមានការពេញនិយមសម្រាប់អតិថិជន។ អ្នកនាងនិយាយទៀតថាមុខជំនួញទាំងអស់នេះយើងក៍គ្រោងងពង្រីកឲ្យកាន់តែធំឡើងៗដើម្បីចង់ឲ្យប្រជាជនយើងគាត់ស្រស់ស្អាតទាំងអស់គ្នាព្រោះសម្រស់ក៍ជាកត្តាសំខាន់ណាស់បើពឹងលើធម្មជាតិទាំងស្រុងក៍មិនល្អពេកដែរសម័យនេះយើងមានតែប៉ះប៉ូវជាមួយម្ស៉ៅក្រេមទើបល្អ។ក្រៅពីបានទស្សនាការសម្ពោធផលិតផលយើងក៍មានតារាចម្រៀងល្បីៗចូលរួមញាំងកម្មវិធីឲ្យល្អបន្តទៀតដូចជាកញ្ញាឈិត សុវណ្ណបញ្ញា កញ្ញាប៉ាច គីមមួយ កញ្ញាកែវ សុបញ្ញា ព្រមទាំងមានលេងហ្គេមកម្សាន្តការចាប់រង្វាន់ផ្សេងៗដោយរង្វាន់ធំអាយហ្វូនសេវិនមួយគ្រៀងផងដែរ។ចំពោះសិល្បៈនាងនៅតែមិនអាចបោះបង់ចោលនោះទេនៅតែប្រឡូកដូចតែពីមុនបើទោះជានាងរវល់ការងាររកស៊ីក៍ដោយក័នៅតែសម្តែងគ្រានាងក៍តស៊ូខ្លាំងក្នុងវិស័យសិល្បៈទំរាំមានគេស្គាល់។

Tags:
  • គង់ ច័ន្ទស្រីមុំ
  • សម្ពោធជំនួញថ្មី
  • ក្តីស្រឡាញ់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥