MENU
|
រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំគណៈកម្មការនាយកគណបក្សសង្រ្គោះជាតិបានប្រកាសជាផ្លូវការថាលោកសម រង្ស៊ីលាលែងពីតំណែងប្រធានគណបក្សនិងប្រប្រគល់តួនាទីទៅលោកកឹម សុខាជាប្រធានស្តីទីដឹកនាំបក្សមុនពេលជ្រើសរើប្រធានថ្មី។នេះបើយោងតាមឯកឧត្តមយឹ សុវណ្ណ អ្នកនាំពា្យគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំមួយបានធ្វើឡើងជាបន្ទាន់នៅស្នាក់កណ្តាលគណបក្សសង្រ្គោះជាតិកាលពីរសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៧នេះ។
ឯកឧត្តមយឹម សុវណ្ណបានថ្លែងថាគណៈកម្មការនាយករបស់គណបក្សសង្រ្គោះជាតិបានប្រជុំសម្រេចកាលពីរសៀលថ្ងៃទី១២កុម្ភៈឆ្នាំ២០១៧នេះដោយទទួលយកនូវសំណើលាលែងរបស់លោកប្រធានសម រង្ស៊ី។លោកបានលើកឡើងថាគណបក្សសង្រ្គោះជាតិនៅមិនទាន់ជ្រើសរើសប្រធានគណបក្សជំនួសលោកសម រង្ស៊ីនៅឡើយទេ។តែកិច្ចប្រជុំនេះបានសម្រេចប្រគល់សិទ្ធិជូនទៅលោកកឹម សុខាអនុប្រធានគណបក្សទទួលតួនាទីជាប្រធានស្តីទីដើម្បីដឹកនាំគណបក្សរហូតដល់មានការជ្រើសរើសប្រធានថ្មី។
ឯកឧត្តមយឹម សុវណ្ណបានបញ្ជាក់ថាលិខិតមួយដែលបានសរសេរផ្ញើមកឯកឧត្តមកឹម សុខាចុះថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ស្នើសុំគណបក្សសង្រ្គោះជាតិជ្រើសរើសលោកស្រី ជូឡុង សូមួរ៉ាប្រពន្ធឯកឧត្តមសម រង្ស៊ីជាប្រធានបក្សជំនួសលោកសម រង្ស៊ីវាជាលិខិតក្លែងក្លាយទេមិនពិតទេ។លោកបានបញ្ជាកថាក្រៅពីលោកកឹម សុខាជាប្រធានស្តីទីដឹកនាំគណបក្សសង្រ្គោះជាតិមុនពេលជ្រើសរើសប្រធានថ្មីគ្មានមនុស្សទី២ណាដែលត្រូវមកជំនួសនោះទេ។
ឯកឧត្តមយឹម សុវណ្ណបានលើកឡើងថាអ្វីដែលគណបក្សធ្វើទៅតាមនីតិវីធីបទបញ្ជាផ្ទៃក្នុងដោយទទួលយកការសុំលាលែងពីប្រធាននិងសមាជិករបស់គណបក្សសង្រ្គោះជាតិនេះតាំងពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧។ការលាលែងនេះមិនដែលមានមេដឹកនាំគណបក្សណាធ្វើដូចលោកសម រង្ស៊ីនោះទេនៅក្នុងប្រទេសកម្ពុជាយើងនេះ។
ឯកឧត្តមយឹម សុវណ្ណបានលើកឡើងថាទោះបីយ៉ាងណាឯកឧត្តមសម រង្ស៊ីនៅតែស្ថិតនៅក្នុងប៉េះដូងរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច។ការលាលែងនេះជាគំរូដ៍ល្អសម្រាប់ថ្នាក់ដឹកនាំនយោបាយជំនាន់ក្រោយៗទៀតថាតំណែងតួនាទីវាមិនសំខាន់នោះទេ។តែឲ្យតែទង្វើទាំងឡាយណាធ្វើទៅដើម្បីប្រទេសជាតិ ការពារចំពោះទង្វើដែលមានបំណងរំលាយគណបក្សសង្រ្គោះជាតិនិងរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមយឹម សុវណ្ណបានលើកឡើងថាលោកសម រង្ស៊ីបានធ្វើការលះបង់នេះជាគំរូប្រវត្តិសាស្រ្ត។គណបក្សបានបន្ទាប់ការលាលែងនេះឯកឧត្តមកឹម សុខាជាប្រធានស្តីទីចាប់ពីពេលនេះតទៅតាមលក្ខន្តិកៈដែលប្រធានបក្សសុំលាលាលែង។គណបក្សសង្រ្គោះជាតិនឹងធ្វើសមាជនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។ពេលនេះលោកសម រង្ស៊ីលែងមានអ្វីទាក់ទងនឹងគណបក្សសង្រ្គោះជាតិទៀតទេជាពលរដ្ឋធម្មតា។
នៅពេលដែលសួរថាការលាលែងរបស់ឯកឧត្តមសម រង្ស៊ីនេះប៉ះពាល់គណបក្សសង្រ្គោះជាតិយ៉ាងមេចដែរ?លោកយឹម សុវណ្ណបានអះអាងថាគណបក្សសង្រ្គោះជាតិមានការគាបសង្កត់បន្តបន្ទាប់យ៉ាងដូចម្តេចខ្លះ។ក្នុងពេលមានការលំបាកយើងតែងតែមានឱកាសពេលនេះលោកសមរង្ស៊ីការពារមិនឲ្យមានការរំលាយបក្សបាន។វាមិនមែនជាលើកទី១ទេដែលយើងរងការគាបសង្កត់។នៅពេលសួរទៀតថាការលាលែងនេះអាចការពារសម្រាប់ការរំលាយគណបក្សសង្រ្គោះជាតិបានដែរទេ?ឯកឧត្តមយឹម សុវណ្ណបានលើកឡើងថាគណបក្សសង្រ្គោះជាតិបង្កើតឡើងដោយច្បាប់និងមានបេសកកម្មជាង១០ឆ្នាំមកហើយ។
មានការសួរសំណួរថាវាជាការភ្ញាក់ផ្អើលណាស់ចំពោះជាលាលែងនេះតើវាជាសម្រេចផ្ទាល់របស់ឯកឧត្តមសម រង្ស៊ីឬក៍មានគំនាបពីគណបក្សសង្រ្គោះជាតិលើការសម្រេចចិត្តលាលែងនេះ៕លោកយឹម សុវណ្ណបានលើកឡើងថា៖ទេមិនមានគំនាបពីគណបក្សសង្រ្គោះជាតិក្នុងការបង្ខំលោកសម រង្ស៊ីលាលែងដើម្បីរក្សាគណបក្សសង្រ្គោះជាតិកុំឲ្យគេរំលាយទេគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោកសម រង្ស៊ីទេ។
សំណួរដែលសួរថាគណបក្សសង្រ្គោះជាតិអាចខុះខ្សោយទេក្រោយពេលឯកឧត្តមសម រង្ស៊ីលាលែង?តើលោកសម រង្ស៊ីទៅបង្កើតបក្សថ្មីណាមួយទៀតទេ?។ឯកឧត្តមយឹម សុវណ្ណបានលើកឡើងថាគណបក្សសង្រ្គោះជាតិនៅតែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។លោកសម រង្ស៊ីនឹងមិនទៅបង្កើតបក្សថ្មីទេគាត់ស្លាប់រស់ជាមួយគណបក្សសង្រ្គោះជាតិ។
ចំពោះសំណួរថាប្រធានបក្សថ្មីត្រូវរើសយ៉ាងណានោះ?ឯកឧត្តមយឹម សុវណ្ណបានលើកឡើងថានរណាក៍អាចក្លាយជាប្រធានគណបក្សឲ្យតែគោរពតាមលក្ខន្តិកៈគណបក្សដែលបានចែងនិងការគាំទ្រ។គណបក្សសង្រ្គោះជាតិមិនមែងជាគណបក្សផ្តាច់ការនោះទេយើងមានយន្តការច្បាស់លាស់។គណបក្សនេះមានអតីតភាពគណបក្សពីរចូលគ្នានិងដឹកនាំបានរឹងមាំរហូតបច្ចុប្បន្ន។
ឯកឧត្តមកឹម សុខា ប្រធានស្តីទីគណៈសង្រ្គោះជាតិបានសរសេរលើកបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៧ថា៖”ការសម្រេចចិត្តលាលែងពីប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ របស់ឯកឧត្តម សម រង្ស៊ី គឺជាការសម្រេចចិត្តប្រកបដោយកិត្តិយស ដោយមានការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បីផលប្រយោជន៍ជាតិ និងគណបក្សជាធំ។គណបក្សសង្គ្រោះជាតិស្គាល់ពីខ្លួនឯងច្បាស់ ដឹងថាខ្លួនកើតចេញពីណា និងដើម្បីអ្វី”។