រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៧វេលាម៉ោង៨និង៣០នាទីនេះកញ្ញាធី សុវណ្ណថាចូល បំភ្លឺតុលាការបន្ថែមលើពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ក្នុងសំណុំរឿងបទ បរិយាកេរ្តិ៍ ដែលនាងជាដើមបណ្តឹងលោកសម រង្ស៊ីជាចុងចោទក្នុងករណីដែលលោកសម រង្ស៊ីបានចោទថា សម្តេច ហ៊ុនសែនបានសូក១លានដុល្លារអាមេរិកដល់ធី សុវណ្ណថា រករឿងបាតុកម្មគណបក្សសង្រ្គោះជាតិ ។
ក្នុងពាក្យបណ្តឹងដាក់ចូលតុលាការកញ្ញា ធីសុវណ្ណថា បានទាមទារតុលាការផ្តន្ទាទោសលោកសម រង្ស៊ី តាមច្បាប់និងសំណងជម្ងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក។ការចូលតុលាការរបស់ដើមបណ្តឹងឈ្មោះធី សុវណ្ណថាតាមការកោះហៅរបស់លោកព្រះរាជអាជ្ញារងសៀង សុខដើម្បីសួរនាំផ្ទាល់មាត់បញ្ជាក់លើបណ្តឹងបទបរិយាកេរ្តិ៍។
កញ្ញាធី សុវណ្ណថាបានបញ្ជាក់ក្នុងពាក្យបណ្តឹងទៀតថាដើម្បីឆ្លើយតបនឹងបទល្មើសនេះនិងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈក៍ជាដើម្បីស្តារកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូនិងផ្តល់យុត្តិធម៌ដល់ដល់នាងៗសូមតុលាការចោទប្រកាន់និងផ្តន្ទាទោសលោក សម រង្ស៊ីពីបទបរិហារកេរ្តិ៍ជាសាធារណៈ។