![]() |
MENU
|

ខេត្តកំពង់ចាម៖ សមត្ថកិច្ចបាននិយាយថាជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធខ្លីផងដែរបានធ្វើសកម្មភាពប្លន់យ៉ាងកក្រើកក្រុងកំពង់ចាមតែម្តង យកលុយអស់៣០០០ដុល្លារនិងលុយខ្មែរ៤០០.០០០រៀលនិងគ្រឿងអលង្កាតម្លៃសរុប៥០០០ដុល្លារ ។ ករណីនេះជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ ។
សកម្មភាពប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចផ្សារធំកំពង់ចាម ភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍បាននិយាយប្រាប់ថា ជនសង្ស័យ មានគ្នា២នាក់ សុទ្ធតែជាមនុស្សប្រុស ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកអាវុធខ្លី១ដើមភ្ជង់គំរាមបាញ់សម្លាប់ស្ត្រីម្នាក់បើរឹងទទឹងមិនឲ្យពួកគេប្លន់កាបូបលុយតាមសម្រួលទេនោះ ។
សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះឈ្មោះ សុខ លក្ខិណ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិទី២ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរលក់មាស-ប្តូរប្រាក់ នៅផ្សារធំកំពង់ចាម ។
ជនរងគ្រោះ សុខ លក្ខិណា បានអះអាងថា នៅក្នុងកាបូបលុយដែលចោរប្លន់ទៅនោះ មានលុយដុល្លារ ជាង៣ពាន់ដុល្លារ, លុយខ្មែរ៤លានរៀល, លុយថៃ១០ម៉ឺនបាត, ទូរសព្ទ័៤គ្រឿង និងគ្រឿងអលង្ការមួយចំនួន។
ប្រភពពីសមត្ថកិច្ចអះអាងថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ ៕
ក្រុងកំពង់ចាមករណីប្លន់ប្រដាប់អាវុធម៉.07.05នាទីថ្ងៃ05.02.2017ចំណុចភូមិទី12សង្កាតក្រុងកំពង់ចាមមានករណីប្លន់ការបូបស្ពាយមួយបង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណជិៈម៉ូតូហុងដាC125ខ្មៅគ្មានស្លាកលេខនិងពាក់មួកសុវត្តិភាពទាំងអស់គ្នាប្រើប្រាស់កាំភ្លើងខ្លី1ដើមប្លន់ការបូប សេងលក្ខណាភេទស្រីអាយុ45ឆ្នាំទីលំនៅកន្លែងកើតហេតុ។
សម្ភារៈបាត់បង់:1.ប្រាក់ដុល្លា3000ដុល្លា2.ប្រាក់រៀល40.00000៛(បួនលាន)3.គ្រឿងអលង្ការសរុបជាប្រាក់5000ដុល្លា4.ទូរស័ព្ទដៃ04គ្រឿង។ក្រោយកើតហេតុក្រុមជនសង្ស័យជិៈគេចទៅទិសខាងលិចបាត់។បច្ចុប្បន្នសមត្តកិច្ចកំពង់ធ្វើការស្រាវជ្រាវ។


