MENU
តុលាការក្រុងភ្នំពេញកោះហៅ កញ្ញាធី សុវណ្ណថា ចូលឆ្លើយបំភ្លឺសំណុំរឿងប្តឹងឯកឧត្តម សម រង្ស៊ី បទបរិហារកេរ្តិ៍ជាសាធារណៈ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០២ កុម្ភៈ ២០១៧, ១២:៤៧ | ១,៦៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកសៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឈ្មោះ ធី សុវណ្ណថា  អាយុ២២ឆ្នាំ ដើម្បីសួរនាំក្នុងសំណុំរឿងបទបរិហារកេរ្តិ៍ ដែលធី សុវណ្ណ ថាជាដើមបណ្តឹងប្តឹង ឯកឧត្តម សម រង្ស៊ី ។នេះបើយោងតាមដីកាកោះរបស់តុលាការចុះថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧ដែលអ្នកសារព័ត៌មានទទួលកាលពីថ្មីនេះ។

ក្នុងពាក្យបណ្តឹង ដាក់ចូលទៅតុលាការ ឈ្មោះធី សុវណ្ណថាបានលើកឡើងថាប្តឹងឈ្មោះ សម រង្ស៊ី ពីបទ”បរិហារកេរ្តិ៍ជាសាធារណៈ”ដែលបានប្រព្រឹកកាលពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងកំឡុងជួបសំណេះសំណាលជាមួយកម្មជននៅប្រទេសបារាំងនិងធ្វើការប្រជុំតាមវីដេអូជាមួយឯកឧត្តម កឹម សុខានិងសកម្មជនដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

ធី សុវណ្ណថា បានលើកឡើងថា៖នៅពេលសំណេះសំណាលនោះឯកឧត្តម សម រង្ស៊ីបានលើកឡើងថា”…ចុះ ហ៊ុន សែនសូកធី សុវណ្ណថាមួយលានដុលា្លរម៉េចអាណាមិនធ្វើអី ហ៊ុន សែនផង?មួយលានដុល្លារនិយាយលុយនេះលុយពុករលួយទៅសូកមនុស្សឲ្យធ្វើអាក្រក់..ថាឲ្យវាយប្រហារ..ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម…ជួលនេះជួលនោះ..ប្រើមួយលានដុល្លារ..”។

គេមើលឃើញថាពាក្យបណ្តឹងរបស់ធី សុវណ្ណថា ប្រហាក់ប្រហែលគ្នានឹងពាក្យបណ្តឹងរបស់សម្តេចហ៊ុន សែនដែលបានប្តឹង ឯកឧត្តម សម រង្ស៊ីដែរ។កាលពីថ្ងៃទី២៦ខែមករា ឆ្នាំ២០១៧លោកគឺ តិចមេធាវីការពារក្តីរបស់សម្តេចហ៊ុន សែនបានប្រាប់អ្នកកាសែតនៅក្រៅរបងតុលាការក្រុងថាសម្តេចហ៊ុន សែនទាមទារ១លានដុល្លារជម្ងឺចិត្តពីឯកឧត្តម សម រង្ស៊ី។

តែកាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៧សម្តេចហ៊ុន សែនថ្លែងក្នុងសភាថា៖ សម្តេចថ្លែងថាបើសាលក្រមបណ្តឹងទណ្ឌិតសម  រង្សី  ចូលជាធរមាន  លុយដែលសម្តរចឈ្នះបណ្តឹង ត្រូវទាមទា យកឱ្យបាន  ។

សម្តេជហ៊ុនសែនគ្រោងទារជំងឹចិត្ត១លានដុល្លារ  បើគ្មានលុយ អូដរឹបទ្រព្យសម្បត្តីលក់ឡៃឡុង  ទាឋ់ផ្តះសំបែងដីធ្លីឯកឧត្តម សម  រង្សី រីឯគណបក្សសង្គ្រោះជាតិ បើសិនដាក់ឈ្មោះ  សម រង្សី ក៍ត្រូវសម្តេចប្រមានលក់ បើ មិនមានលុយសង់់ការឈ្នះក្តីរបស់សម្តេច។

សូមបញ្ជាក់ថាឯកឧត្តមសម  រង្សី ក៍មានបញ្ហារឿងក្តីជាមួយសម្តេចពញាចក្រីយហេង  សំរិន ដែលត្រូវទាបង់ជំងឺចិត្ត២៥០លានរៀល។ដោយឡែកក៍ជាប់រឿងក្តីរបស់ឯកឧត្តម ហោ  ណាំហុងផងដែរ។                                                                       

Tags:
  • តុលាការ
  • ធី សុវណ្ណថា
  • សំណុំរឿង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥