ភ្នាក់ងាសង្គ្រោះកុមារអន្តរជាតិបានធ្វើការប្រមានថា បើគ្មានការជួយអន្តរគមន៍ទាន់ពេលទេនោះកុមារ រាប់លាននាក់នៅក្នុងទ្វីបអាហ្វ្រិកនឹងត្រូវស្លាប់ដោយសារអត់ឃ្លាន។ បច្ចុប្បន្ន កុមារប្រមាណជាង៦,៥លាននាក់នៅទ្វីបអាហ្វ្រិក ក្នុងនោះមាន ប្រទេស សូម៉ាលី កេនយ៉ានិង អេទ្យូពីជាដើម។
ក្រុមជួយសង្គ្រោះ កុមារ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹង ថា នៅ ណៃរូប៊ី មានកុមារជិត កន្លះលាននាក់ ដែលរងគ្រោះដោយសារការខ្វះអាហារូបត្ថម្ភ ។នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា "រាប់ពាន់គ្រួសារ (នៅសូម៉ាលី) កំពុុងតែនាំគ្នាស្វះស្វែងរកស្បៀង និងទឹកដើម្បីហូបចុក ហើយពួកគេបានព្យាយាមឆ្លងកាត់តាមព្រំដែននៃប្រទេស អេទីយ៉ូព្យា ដែលជាកន្លែងរង នូវផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ហើយស្វែងរកការជួយ ដល់ពួកគេ" ។
កតាមួយចំនួនដែលធ្វើឲ្យចំនយនពលរដ្ឋអត់ឃ្លាន ពិសេស គឺកុមារ បណ្តាលមកពី បម្រែបម្រួលអាកាសធាតុ ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បង្កផលប៉ះពាល់ ដល់ការបង្កបង្កើនផលដំណាំ នៅក្នុងប្រទេសមួយចំនួន នៅអាហ្វ្រិក ហើយសូម្បីតែ ទឹកផឹកសម្រាប់មនុស្ស និងសត្វក៏មិនគ្រប់គ្រាន់ផង ម្លោះហើយពលរដ្ឋ នៅក្នុងប្រទេសទាំងនោះបានស្លាប់ជាបន្តបន្ទាប់ ក្នុងពេលដែលទន្ទឹងរង់ចាំជំនួយសង្គ្រោះ ពីសហគមន៍អន្តរជាតិ ទាំងក្តីអស់សង្ឃឹម។
ពលរដ្ឋនៅទ្វីបអាហ្វ្រិកប្រមាណ៥០លាននាក់ ត្រូវការជំនួយសង្គ្រោះបន្ទាន់ ដោយសារតែគ្រោះរាំងស្ងួនធ្វើឲ្យប្រទេសមួយចំនួនមិនដាំដំណាំបាន ។ នេះជាឆ្នាំទី២ហើយគ្រោះរាំងស្ងួតបានអូសបន្លាយនៅតំបន់ភាគខាងត្បូងនិងភាគខាងកើតទ្វីបអាហ្វ្រិក ធ្វើឲ្យប្រព័ន្ធទឹកត្រូវបានកាត់ផ្តាច់តម្លៃស្បៀងអាហារកើនឡើងខ្ពស់ ជម្រុញឲ្យពលរដ្ឋ៣១លាននាក់ប្រឈមនិងកង្វះស្បៀងអាហារ ហើយនៅក្នុងឆ្នាំ២០១៧នេះនិងមានពលរដ្ឋ២០លាននាក់ទៀតខ្វះស្បៀងអាហានបរិភោគ៕