ក្រុមជួយសង្គ្រោះបានរកឃើញសាកសព៣៦នាក់ ក្នុងហេតុការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគិស្ថានPIA ។
សារព័ត៌មានDunya របស់ប៉ាគីស្ថានបានផ្សាយថា យន្តហោះ ATR-42មានលេខហោះហើរPK-661 បានជួបគ្រោះថ្នាក់ពេលហោះហើរចេញពី ទីក្រុង Chitral ឆ្ពោះទៅកាន់ទី្រក្រុង អិស្លាមម៉ាបាត ។យន្តហោះខាងលើបានធ្លាក់នៅក្នុងភូមិ Saddha Batolini ក្នុងស្រុក Abbottabad ខេត្តKhyber Pakhtunkhwa កាលពីថ្ងៃទី៧ខែធ្នូ។
នៅពេលជួបគ្រោះថ្នាក់យន្តហោះខាងលើដឹកអ្នកដំណើរ៤៨នាក់ ក្នុងនោះមានក្រុមពហុនិកា៥នាក់វិស្វះករម្នាក់។ កម្លាំងជួយសង្គ្រោះបានឲ្យដឹងថា ក្រោយហេតុការគ្រោះថ្នាក់ពួកគត់រកឃើញសាកសព៣៦នាក់ ប៉ុន្តែមិនទាន់ស្គល់អត្តសញ្ញាណនៅឡើយទេ។
សារព័ត៌មានAFP បានដកស្រងសម្តីលោក Sardar Aurangzeb Nalota មន្ត្រីក្នុងតំបន់បានឲ្យដឹងថាយន្តហោះធ្លាក់ផ្ទុះឆេះបែកជាច្រើនបំណែក ទើបគ្មានអ្នកនៅរស់។ បំណែកយន្តហោះខ្ទាត់នៅពាសពេញជើងភ្នុំ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងចំណោមជនរង្គ្រោះមានទាំងតារាចម្រៀង ប៉បដ៏ល្បីរបស់ប៉ាគីស្ថានគឺ Junaid Jamshed ។
យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើបានហោះហើររយៈពេល១០ឆ្នាំមកហើយ ហើយក៏ធ្លាប់ជួបបញ្ហាបច្ចេកទេស កាលពីឆ្នាំ២០០៩ផងដែរ។ នៅក្នុងសេចក្តីប្រកាសមួយ នាយករដ្ឋមន្ត្រីប៉ាគិស្ថានលោកណាវ៉ាស សារីហ្វ បានបញ្ចាក់ថា «ពលរដ្ឋនៅក្នុងប្រទេសទាំងមូលមានការតក់ស្លត់យ៉ាងខ្លាំង ចំពោះហេតុការគ្រោះថ្នាក់ខាងលើ។ ខ្ញុំសូមរំលែកទុកដល់គ្រួរសាជនរង្គ្រោះ ផងដែរ»។
នៅពេលនេះក្រុមអ្នកឯកទេសមិនទាន់អាចសន្និដ្ឋានបានថា បណ្តាលមកពីមូលហេតុអ្វីឡើង ។ តាមការសន្និដ្ឋាជាប ឋមអាចបណ្តាលមកពីអាកាសធាតុ ទើបបណ្តាលឲ្យបុកភ្នុំផ្ទះឆេះបែបនេះ។
នេះជាករណីធ្លាក់យន្តហោះទីពីរហើយនៅចុងឆ្នាំ២០១៦។ កន្លងមកមានការធ្លាក់យន្តហោះនៅប្រទេសកូឡំបី ពេលដឹកកីឡាករប្រេស៊ីលទៅប្រគួតបាត់ទាត់ ធ្វើឲ្យកីឡាករ១៩នាក់ស្លាប់ និងអ្នកជំនួយការ អ្នកដំណើរសុប ៧៦នាក់ ស្លាប់ ។ ប៉ុន្តែករណីគ្រោះថ្នាក់នោះនៅមានអ្នកនៅរស់ ដោយសារតែយន្តហោះអស់សាំងទើបមិនបណ្តាលឲ្យផ្ទុះខ្លាំង៕