រាជធានីភ្នំពេញ៖ ប្រជាជនប្រមាណ ៣៥នាក់ មកពីខេត្តព្រះវិហារ មកតវ៉ាមុខក្រសួងមហាផ្ទៃ ដោយតវ៉ារឿងអាជ្ញាធរបណ្ដាញពួកគាត់ចេញពីលំនៅស្ថាន និងរួសរើសផ្ទះ និងសាលារៀនវត្តអារាមចោលអស់ ដោយខុសច្បាប់កាលវេលាម៉ោង ២និង៣០នាទី ២៩ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងមហាផ្ទៃដែលមានទីតាំងអាគារគ្មានលេខផ្លូវព្រះនរោត្តម ក្រុម៧៤ ភូមិ១៣នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកគិនចន្ថា ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែចំការ ស្នាក់នៅភូមិស្វាយជ្រុំឃុំកន្ទួត ស្រុកជាំក្សន្ត ខេត្តព្រះវិហារបានប្រាប់ថានៅរសៀលនេះមានប្រជាពលរដ្ឋ៣៥នាក់តំណាងអោយ២៥៣គ្រួសារមកពីភូមិស្វាយជ្រុំឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារគោលបំណងមកដាក់ញាតិសូមអោយសម្ដេចក្រឡាហោមសខេងមេត្តាជួយរកដំណោះស្រាយ។
អ្នកតវ៉ាបាននិយាយថាសូមសម្តេចសខេងជួយអោយកូនចៅចំនួន២៥៣គ្រួសារអោយបានវិលត្រឡប់ទៅរស់នៅភូមិស្វាយជ្រុំឃុំ កន្ទួតស្រុកជំាក្សាន្ត ខេត្តព្រះវិហារអោយបានឆាប់ផងដោយដីមានទំហំ៣៣៥៣ហិកតាដែលរស់នៅតាំងពីឆ្នាំ១៩៩៩និងឆ្នាំ២០០០ហើយចាប់ផ្ដើមមានទំនាស់តាំងពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១១ហើយមានប្រជាជនរស់នៅនិងមានសាលា រៀនថែមទាំងវត្តអារាមផងដែរ។អ្នកតវ៉ាបានរួសរើសផ្ទះចេញអស់ហើយបច្ចុប្បន្នយកដីនោះមកដាំនៅកូនឈើប្រហែលតែ១ហិតាទេដីសល់ពីនិងគឺទុកចោលបន្ទាប់ពីប្រជាជនធ្វើការតវ៉ាដល់ក្រសួងមហាផ្ទៃហើយគាត់មកដាក់ញ្ញាតិ្តជាច្រើលើហើយមកហើយតែខាងក្រសួងមហាផ្ទៃចេញលិខិតអោយអាជ្ញាធរខេត្តព្រះវិហារដោះស្រាយតែអាជ្ញាធរមិនព្រមដោះស្រាយមិនដឹងមូលហេតុទើបរសៀលនេះមកសួរនាំក្រសួងមហាផ្ទៃម្ដងទៀត ។