MENU
សមត្ថកិច្ចឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀន៦នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៣គ្រឿង
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៣ វិច្ឆិកា ២០១៦, ១៦:៥០ | ២៥៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កម្លាំងនគរបាលខណ្ឌជ្រោយចង្វារនិងកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនបាននាក់៦ ដកហូតបានថ្នាំញៀន៤កញ្ចប់និងម៉ូតូ៣គ្រឿង  កាលពីវេលាម៉ោង៤និង០០នាទីទាបភ្លឺថ្ងៃទី២ ៣ខែវិច្ឆិកាឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិគៀនឃ្លាំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

នគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថាជនសង្ស័យទាំង៦នាក់១ .សាម៉ុនកក្កដាអាយុ២៣ឆ្នាំមានមុខមិនពិតប្រាកដ។២.ឃឹមចាន់វាសនា ភេទប្រុសអាយុ២៥ឆ្នាំមានមុខរបរមិនពិតប្រាកដអ្នកទាំង២នាក់មានទីលំនៅភូមិបាក់ខែងលើ សង្កាតបាក់ខែងខណ្ឌជ្រោយចង្វារ។៣. ផុនណូរ៉ា  ភេទប្រុសអាយុ២៦ឆ្នាំមានមុខរបរកសិករ ។

៤ ឈ្មោះ ជីម  វិស្សុត ភេទប្រុសអាយុ២៦ឆ្នាំមានមុខរបរកសិករអ្នកទាំង២នាក់មានទីលំនៅភូមិខ្សោតឃុំពពីសស្រុកប្រៃវែងខេត្តព្រៃវែង។៥.ឈ្មោះ វ៉ាន់សុវេតភេទប្រុសអាយុ១៧ឆ្នាំមានមុខរបរកម្មករោចក្រទឹកកក។៦.និត  មាន ភេទប្រុសអាយុ២៣ឆ្នាំមានមុខរបរកម្មកររោងចក្រទឹកកកអ្នកទាំង២នាក់មានទីលំនៅភូមិក្រសាំងឃុំកជ្រើងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី២២ខែវិច្ឆកា កម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈពេលដែលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង១ម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១១   ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1J-9923   ២ ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១១ពាក់ស្លាកលេខព្រៃវែង1D-6552 ៣ម៉ាកគុបជ្រុងពណ៌ទឹកប៊ិចសេ៥០ពាក់ស្លាកលេខភ្នំពេញ1R-0658 គួរឱ្យសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនចំនួន៤កញ្ចប់តូច ។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា ពួកគេបាននាំគ្នាទៅទិញថ្នាំញៀននោះនៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក ដោយពួកគេទៅទិញក្នុងតម្លៃ ១កញ្ចប់ ២មឺនរៀល ៤កញ្ចប់៨០០០០ម៉ឺនរៀលមកប្រើប្រាស់។បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងត្រូវបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕                                 

Tags:
  • សមត្ថកិច្ច
  • ថ្នាំញៀន
  • ម៉ូតូ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥