MENU
|
ខេត្តបន្ទាយមានជ័យ៖ សមត្តកិច្ចបង្ក្រាបឃាត់ខ្លួនជនជាតិចិន៤នាក់ពីបទចាប់ជំរិតទារប្រុកជនជាតិចិនដូចគ្នាត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០១៦។ជនសង្ស័យជនជាតិចិន៤នាក់ ១.ឈ្មោះ ស៊ី សាំងហួយ ភេទប្រុសអាយុ៣៤ឆ្នាំ ២.ឈ្មោះ ចាវ សុងចាង ភេទប្រុសអាយុ២៩ឆ្នាំ ៣.ឈ្មោះ តុង ស៊ីនឡី ភេទប្រុសអាយុ៣៤ឆ្នាំ ៤.ឈ្មោះ ស៊ី ស៊ានស៊ឹង ភេទប្រុសអាយុ៤៧ឆ្នាំ។
លោកវរសេនីយ៍ឯក ឱ លន់ ស្នងការរងនគបាលខេត្តបានដឹងថា ក្រោយពេលទទួលពាក្យបណ្តឹងឈ្មោះ ថាំង ស៊ាវយាន ភេទស្រីអាយុ៣៤ឆ្នាំត្រូវជាម្តាយជនរងគ្រោះឈ្មោះ លី អ៊ីវជិញ ភេទប្រុសអាយុ១៧ឆ្នាំ ត្រូវបានជនសង្ស័យទាំង៤នាក់ចាប់ជំរិតទាប្រាក់នាំក្នុងកាស៊ីណូស្តាវីហ្កាស។
បន្ទាប់មកលោក សុក កែវបណ្ដិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៤នាក់និងបានរំដោះជនរងគ្រោះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ខែវិច្ឆិការឆ្នាំ២០១៦ក្នុងកាស៊ីណូស្តាវីហ្កាសស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត/ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលជនសង្ស័យជាជនជាតិចិនចាប់ជំរិនជនជាតិចិនអាយុ១៧ឆ្នាំគឺជនសង្ស័យបានល្បួងមកលេងល្បែងក្នុងកាស៊ីណូ ហើយជនសង្ស័យ៤នាក់បានធ្វើសកម្មភាពជំរិតទារប្រាក់ពីជនរងគ្រោះ ដោយទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិនផ្ញើប្រាក់អោយដើម្បីលោះយកជនរងគ្រោះវិញ។
សមត្ថកិច្ចបន្តថា ក្រោយពេលគ្រួសារជនរងគ្រោះជាជនជាតិចិនទទួលព័ត៌មានបានដឹងថាកូនត្រូវបានជនសង្ស័យចាប់ជំរិតទាប្រាក់បានដាក់ពាក្យបណ្តឹងហើយលោក សុក កែវបណ្ដិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៤នាក់និងបានរំដោះជនរងគ្រោះបានកមវិញ។
សមត្ថកិច្ចបាននិយាយថាពាក់ព័ន្ធករណីជនសង្ស័យជាជនជាតិចិនចាប់ជំរិតទាប្រាក់ជនជាតិចិនដូចគ្នាគឺសមត្តកិច្ចមិនទាន់បានបង្ហាញអត្តសញ្ញាណជនសង្ស័យបានអោយដឹងនៅឡើយទេតែបានដឹងថា៖ជនសង្ស័យ៤នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕