MENU
ទីក្រុងហូជីមិញ មានករណីទារកកើតមកក្បាលតូច ឆ្លងវីរុស្សហ្ស៊ីការ៤នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០៤ វិច្ឆិកា ២០១៦, ១៤:០០ | ៦០៩ ដង | ចុចបញ្ចេញមតិ (០)

កាលពីរសៀលថ្ងៃទី​៣ខែវិច្ឆិកា គណកម្មធិការប្រជាជនទីក្រុងហូជីមិញ បានកោះប្រជុំជាបន្ទាន់ដើម្បីបញ្ចេញយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនិងវីរុស្សហ្ស៊ីការ ក្រោយពេលមានទារក​៤នាក់បានឆ្លងវីរុស្សខាងលើ។

វិជ្ជបណ្ឌិត  Nguyen Tri Dung ប្រធានមន្ទីសុខាភិបាល ទីក្រុងហូជីមិញបានឲ្យដឹងថា  មកទលពេលនេះនៅវៀតណាមមានការឆ្លើងវីរុស្សហ្ស៊ីការ​២៨ករណីនៅខេត្តក្រុងចំនួ​៧ នៅទូទាំងប្រទេស។

គិតដល់ថ្ងៃទី​៣ខែវិច្ឆិកា នៅទីក្រុងហូជីមិញទាំងមូលមាន ២១ករណីឆ្លងនិង ៩ករណីស្ថិតនៅក្នុងការមន្ទិលសង្ស័យតាមដាន។ការឆ្លងនោះស្ថិតនៅខ័ណ្ឌចំនួន​១១​ក្នុងចំណោម​២៤។ វិជ្ជបណ្ឌិត  Nguyen Tri Dungបញ្ចាក់ទៀតថា​អាចនឹងមានការឆ្លងថ្មីទៀតប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា។

តាមប្រសាសលោក​Pham Trong Lan ប្រធាន Pasteur ទីក្រុងហូជីមិញបានឲ្យដឹងថា ក្នុងរយៈពេល​៥សប្តាហ៍ចុងក្រោយនេះ មានករណីឆ្លងវីរុស្សហ្សីការ ៥នាក់ក្នុងមួយសប្តាហ៍។ ក្នុងនោះស្ត្រីមានផ្ទៃពោះ៤នាក់បានឆ្លើង ក្នុងចំណោម​៤នាមក់មានម្នាក់ទើបតែមានផ្ទៃពោះ៣ខែប៉ុណ្ណោះ។

ដូច្នេះបុគ្គលដែលត្រូវការយកចិត្តទុកដាក់ជាងគេនោះគឺស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបម្រុងមានផ្ទៃពោះ ដើម្បីបញ្ចៀសហេតុការអាក្រក់ខាងលើកើតឡើង។ វិជ្ជបណ្ឌិត  Nguyen Tri Dung បានឲ្យដឹងថា​ ចំពោះស្ថានភាពទាំងនោះ ទីក្រុងហូជីមិញ បានឡើងផែនការតាមដាន មើលថែស្ត្រីមានផ្ទៃពោះដែលមានឆ្លងវីរុស្សហ្ស៊ីការ​ ដូចមានការចូលរួមពីមន្ទីពេទ្យ ៣នៅក្នុងក្រុងហូជីមិញ។

ក្រៅពីនេះមន្ទីពេទ្យ​៣០ផ្សេងទៀតនៅក្នុងតំបន់ក៏បាន ធ្វើសកម្មភាពតានដានបង្ការការឆ្លងវីរុស្សហ្ស៊ីការ​។មកទលពេលនេះមានករណីសង្ស័យ៩២១ករណីត្រូវបានត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់។

 

 

Tags:
  • ក្រុងហូជីមិញ
  • ទារក
  • វីរុស្សហ្ស៊ីការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥