MENU
សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនមន្រ្តីមន្ទីររ៉ែនិងថាមពលព្រះវិហារ២នាក់ មកតុលាការក្រុង
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៣ វិច្ឆិកា ២០១៦, ១០:០៥ | ៤១១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បុរស២នាក់ដែលគេស្គាល់ថាជាមន្រ្តីនៃមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំអំពើពុករលួយនាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦នេះ។មន្ត្រី ACU មិនធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាននោះទេ ខណៈបញ្ជូនជនសង្ស័យទាំងពីរនាក់មកតុលាការ ។

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់មានឈ្មោះលោក គង់ មករា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ និង បក្ខពួកម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានី កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយ លក់ទ្រព្យសម្បត្តិរដ្ឋ ។

មន្ត្រី ACU មិនធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាននោះទេ ខណៈបញ្ជូនជនសង្ស័យទាំងពីរនាក់មកតុលាការ ។ដោយឡែកការថតរូបភាពនៅខាងក្រោមអគារសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវបានរិតត្បិតផងដែរ តែមន្ត្រីនគរបាលមួយរូបដែលមានសណ្តានជាមនុស្សល្អ បាននិយាយសមរម្យជាមួយអ្នកសារព័ត៌មាន ដោយ អនុញ្ញាតឲ្យថតរូបភាព គ្រាន់តែឲ្យឈរថតពីចម្ងាយ ។

ពាក់ព័ន្ធករណីនេះ នៅពុំទាន់បានការឆ្លើយតបពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា អំពីសំណួរសួរ ថា តើតុលាការមានគោលការណ៍អនុញ្ញាតឲ្យអ្នកសារព័ត៌មានថតរូបភាព ខាងក្រោមតុលាការហើយឬនៅ ? ។

ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្រោមការសាកសួររបស់លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕         

Tags:
  • សមត្ថកិច្ច
  • ពុករលួយ
  • មន្រ្តីមន្ទីររ៉ែ
  • ព្រះវិហារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥