![]() |
MENU
|

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃនិងខ្មែរចំនួន០៩នាក់ត្រូវបាន សមត្តកិច្ចឃាត់ខ្លួនក្នុងករណីឆោបោកលុយប្រជាពលរដ្ឋខ្មែរប្រមាណជា១៣១នាក់ជិត៥០ម៉ឺនដុលា្លត្រូវបាបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦។
មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលដែលឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់មានស្រី៣នាក់គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងប្រជាពលរដ្ឋក្រុងប៉ោយប៉ែតចំនួន១៣១នាក់បានប្តឹងជនសង្ស័យក្នុងករណីឆោបោកក្នុងលុយអស់ប្រមាណជា៥០៦.២០០ដុលា្លរ។
ក្រោយពេលទទួលបណ្តឹងប្រជាពលរដ្ឋហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវមុខសញ្ញាចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ស្រី៣នាក់មានជនជាតិថៃ៦នាក់និងខ្មែរ៣នាក់កាលពីល្ងាចថ្ងៃទី៣០ខែតុលាឆ្នាំ២០១៦នៅចំណុចសណ្ឋាគារផារ៉ាដាយទឹកដីកាស៊ីណូផ្កាយប្រាំស្ថិតភូមិក្បាលស្ពាន២សង្កាត់/ក្រុងប៉ោយប៉ែត។
មន្ត្រីកងរាជអាវុធហត្ថរូបនោះបានបញ្ជាក់ថា៖ជនសង្ស័យក្រោយពេលដែលឃាត់ខ្លួនបានចំនួន៩នាក់មានស្រី៣នាក់បានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយពេលសាកសួរបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាតើការតាមច្បាប់។
តំណាងប្រជាពលរដ្ឋដែលចាញ់បោកបានបញ្ជាក់ប្រាប់ថា៖ប្រជាពលរដ្ឋដែលចាញ់បោកជនសង្ស័យទាំងនេះគឺមិនតិចជាង៥០០នាក់ដែលមានរស់នៅក្រុងប៉ោយប៉ែតនិងទូរទាំងខេត្តបន្ទាយមានជ័យនិងខេត្តដ៍ទៃក្នុងប្រទេសកម្ពុជាឡើយដែលក្រុមនេះប្រើល្បិចកលបើកក្រុមហ៊ុនការប្រាក់ក្នុងកម្រិតខ្ពស់គឺដំបូងអោយការប្រាក់ជាប់២ទៅ៣ខែក្រោយលេងអោយហើយបោកប្រាស់តគ្នារហូតមក។
ដែលក្រុមហ៊ុនបោកប្រាស់នេះចាប់ផ្តើមបើកបោកប្រាស់នៅអំឡុងខែកក្តដាឆ្នាំ២០១៦កន្លងមកហើយដោយឃើញថា៖ក្រុមហ៊ុននេះសកម្មភាពមិនល្អទើបបាននាំគ្នាដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យបាន៩នាក់។
មន្ត្រីកងរាជអាវុធហត្ថរូបនោះបានបញ្ជាក់ថា៖តាមបណ្តឹងជនរងគ្រោះគឺកម្លាំងកងរាជអាវុធហត្ថនៅបន្តចាប់ខ្លួនសង្ស័យបន្ថែមទៀតដែលបានធ្វើសកម្មភាពឆោបោកលុយប្រជាពលរដ្ឋហើយកំពុងរត់គេចខ្លួន និងស្រាវជ្រាវចាប់ខ្លួនបន្តដើម្បីចាត់ការតាមច្បាប់៕


