MENU
អតីតអ្នកបើករថយន្តក្រុមហ៊ុនកាពីតូល១២នាក់ ប្រមូលផ្តុំគ្នាទាមទារក្រុមហ៊ុនទទួលយកអតីតបុគ្គលិក៤៥នាក់ ដែលបានបញ្ឈប់អោយចូលធ្វើការវិញ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៨ តុលា ២០១៦, ១០:២៩ | ៣៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមអតីតអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនកាពីតូលចំនួន១២នាក់ បានមកប្រមូលផ្តុំគ្នាលើកប៉ាដ៉ានិងដាក់មេក្រូស្រែកតវ៉ាទៅមុខទីតាំងក្រុមហ៊ុន ផ្ទះលេខ១២ ផ្លូវ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីទាមទារ អោយក្រុមហ៊ុនទទួលយកបុគ្គលិកចំនួន៤៥នាក់ ដែលត្រូវបានបញ្ឈប់កាលពីពេលកន្លងទៅអោយចូលធ្វើការវិញធម្មតា ។

ការប្រមូលផ្តុំតវ៉ាខាងលើនេះដឹកនាំដោយអតីតអ្នកបរឈ្មោះអៀង គឹមហ៊ុន ។ សូមបញ្ជាក់ថា បាតុភាពតវ៉ាបែបនេះគឺតែងតែកើតឡើងជារឿយកន្លងមកហើយបន្ទាប់ពីបុគ្គលិកនិងតៃកុងរថយន្តមួយចំនួនធំត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ការងារ ។

យ៉ាងណាមិញក្នុងការតវ៉ានាព្រឹកនេះ គេសង្គេតឃើញមានកម្លាំងសមត្ថកិច្ចមួយចំនួនត្រៀមនៅទីតាំងខាងលើ ក្រែងកើតមានបាតុភាពហិង្សាឬភាពអាណាធិបតេយ្យណាមួយដោយយថាហេតុ ។

ប្រជាពលរដ្ឋនិងអ្នកដែលបានឃើញហេតុការណ៍បាននិយាយពីមាត់មួយទៅកាន់មាត់មួយស្នើរអោយមន្ទីរនិងក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាមេត្តាធ្វើការសម្របសម្រួលភាគីទាំង២តាមដំណោះស្រាយល្អណាមួយដើម្បីបញ្ចប់បាតុភាពខាងលើ៕

Tags:
  • អតីត
  • រថយន្ត
  • កាពីតូល
  • បញ្ឈប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥