MENU
|
ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នាពេញទំហឹងបណ្តាលអ្នកបើកបររថយន្តចំនួន២នាក់ស្លាប់នៅនឹងកន្លែងក្នុងស្រុកកំរៀងនិងស្រុកសង្កែ ខេត្តបាត់ដំបង។
លោកឈាង រ៉ុង នាយរងផ្នែកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងនគរបាលខេត្តបាត់ដំបងបានអោយដឹងថានៅរសៀលម៉ោង១ៈ៣០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះក្នុងភូមិសាស្ត្រផ្លូវជាតិលេខ៥៩ ក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀងមានគ្រោះចរាចរណ៍មួយកើតឡើង បង្ករដោយរថយន្តម៉ាកយ៉ីឌុបនិងរថយន្តម៉ាកកាម៉ារីបណ្តាលអោយអ្នកបើកបររថយន្តរងគ្រោះស្លាប់ម្នាក់ឈ្មោះញឹម សំអុល ភេទប្រុស អាយុ៤០ឆ្នាំ របររត់តាក់ស៊ីរស់នៅស្រុកជើងព្រៃ ខេត្តកំពុងចាមនិងរបួសធ្ងន់អ្នករួមដំណើរម្នាក់មិនស្គាល់ឈ្មោះរីឯអ្នកបើកបររថយន្តបង្ករក្រោយពេលកើតហេតុគេចខ្លួនបាត់។
ដោយឡែកករណីទី២ កើតឡើងនៅចំនុចគល់ស្ពានអូសទូក ក្នុងក្រុមទី១៣ ភូមិក្បាលថ្នល់ ឃុំកំពុងព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង វេលាម៉ោង២ៈ៣០នាទី ថ្ងៃដដែលមានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតបង្ករឡើងដោយរថយន្តម៉ាកយ៉ីឌុុប ពណ៌ប៉ៃតង ពាក់ស្លាកលេខព្រះសីហនុ ៣A-០៤៦៩ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិចខណះឡើងជែងរថយន្តមួយផ្សេងទៀតបានជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញដូចគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបរម្នាក់កៀបស្លាប់នៅក្នុងរថយន្តភ្លាមៗ។
ជនរងគ្រោះស្លាប់មានឈ្មោះពោត សាម៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិសាត់។
បន្ទាប់ពីហេតុការណ៍កើតឡើងក្រុមនគរបាលបាលជំនាញបានធ្វើកំណត់រួចរាល់ហើយប្រគល់សាកសពទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕