ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៅវេលាម៉ោង11និង30នាទីថ្ងៃទី19ខែតុលាឆ្នាំ2016នេះចុបង្ក្រាបករណីរក្សាទុក,ចែកចាយនឹងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះសេងចន្ថាភេទប្រុសអាយុ55ឆ្នាំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង(ខាងជើងផ្សារលើ)ក្រុងកំពង់ឆ្នាំង ។
មន្ត្រីនគបាលជំនាញបានឲ្យដឹងថាលទ្ធផលបង្ក្រាបគឺឃាត់ខ្លួនជនសង្ស័យ02នាក់ ទី.1ឈ្មោះ.វង្សវាសនាភេទប្រុសអាយុ19ឆ្នាំមានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។
ទី.2ឈ្មោះ.ថោងច័ន្ទមុន្នីភេទប្រុសអាយុ17ឆ្នាំមានទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង។
សមត្ថកិច្ចដកហូតវត្ថុតាងមាន~ថ្នាំម្សៅក្រាមពណ៍ស 03កញ្ចប់តូច~ម្សៅក្រាមពណ៍សធ្វើតេស្តរួច(គ្មានសារធាតុញៀន) 01កញ្ចប់ធំ ។សំភារះសំរាប់វេចខ្ចប់នឹងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង2នាក់រួមវត្ថុតាមត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកសាងសំណុំរឿងចាតការតាមនិតិវិធីនិងបន្តបញ្ជូនទៅសាលាដំបូងខេត្ត៕