MENU
ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀន៦នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១០ តុលា ២០១៦, ១៧:៤៥ | ៣៦១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ជនសង្ស័យប្រើប្រាស់ថ្នាំញៀន ៦នាក់ រួមជាមួយនឹងថ្នាំញៀន៥កញ្ចប់និងម៉ូតូ៣គ្រឿង ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការល្បាតនឹងឃាត់ខ្លួនបានជាបន្តបន្ទាប់  កាលពីវេលាម៉ោង ១និង០០នាទីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៦ ភូមិព្រែកលៀប  សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ  ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ  ១-ឈន សុណ្ណារិទ្ធភេទប្រុស អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក ២-ឈ្មោះ អុន ប៉ារីភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ៣-ឈ្មោះ ស្រៀន លុច្យ ភេទប្រុសអាយុ២១ឆ្នាំ។៤-ឈ្មោះ ផា ឡា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិរលាក់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៥-ឈ្មោះ លឹម អេងភេទប្រុស អាយុ២៥ឆ្នាំ ៦-ឈ្មោះ លឹម សុខអូនភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី១០ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈពេលដែលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង១ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BK-3112  ២ម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១៤ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1L-4491 ៣ ម៉ាកស្មាសរ៉េវ៉ូពណ៍ខ្មៅសេរីឆ្នាំ២០០៨ពាក់ស្លាកលេខភ្នំពេញ 1A-7865។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់សួរនាំនិងបានឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លាចំនួន ៥កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយសមត្ថកិច្ចយើងបាននាំយកមកសាកសួរនៅអធិការដ្ឋាន។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា ពួកគេបាននាំគ្នាទៅទិញថ្នាំញៀននោះនៅម្តំុរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយពួកគេទៅទិញក្នុងតម្លៃ ១កញ្ចប់ ២០០០០រៀល ៥ កញ្ចប់១០ម៉ឺនរៀល  មកប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕                        

Tags:
  • ឃាត់ខ្លួន
  • ជនសង្ស័យ
  • ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥