MENU
ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវរថយន្តបុកស្លាប់នៅ ស្រុកសំពៅលូន
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ សីហា ២០១៦, ០៧:៤៦ | ៦៥០ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖   ក្មេងស្រីអាយុ5ឆ្នាំម្នាក់ត្រូវរថយន្តបុកស្លាប់ខណៈរត់ឆ្លងផ្លូវដើម្បីវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញកាលពីវេលាម៉ោង12ៈ16នាទីរសៀលថ្ងៃទី29ខែសីហាឆ្នាំ2016នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

នគរបាលពីកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមព៌ណខ្មៅពាក់ស្លាកលេខសៀមរាប2A-6182.បើកបរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ។

លុះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែមានក្មេងស្រីម្នាក់ឈ្មោះឌីស្រីនូអាយុ៥ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើបានរត់ឆ្លងផ្លូវហើយក៏ត្រូវរថយន្តនោះបុកពេញទំហឹងបណ្ដាអោយកុមារីរងគ្រោះប៉ើងប្រមាណ៦ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ក្រោយកើតហេតុរថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលដោយបន្សល់តែសពកុមារីដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម។ព្រមទាំងឮសម្រែកទ្រហ៊ោយំបោកខ្លួនពីសំណាក់ជីដូនរបស់កុមារីនោះផង ។

ឪពុកនិងម្តាយរបស់កុមារីរងគ្រោះមិនបាននៅក្នុងមូលដ្ឋាននោះឡើយដោយសារតែបញ្ហាជីវភាពក្នុងគ្រួសារទើបជំរុញអោយពួកគេទាំងពីរនាក់ប្ដីនិងប្រពន្ធចាកចេញពីស្រុកកំណើតនិងឃ្លាតឆ្ងាយពីកូនទៅធ្វើការនៅឯប្រទេសថៃ ។

Tags:
  • ក្មេងស្រី
  • រថយន្ត
  • ស្រុកសំពៅលូន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥