MENU
សហភាពអឺរ៉ុបផ្តល់៧២៤,៧០០អឺរ៉ូ ដើម្បីលើកកម្ពស់ការយល់ដឹងនិង ការអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០២ កក្កដា ២០១៦, ១១:៥០ | ៥១៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សហភាពអឺរ៉ុបថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦តាមរយៈកិច្ចគាំទ្ររបស់ខ្លួនដល់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា(ECCC) ដែលគ្រប់គ្រងដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS)កាលពីខែឧសភាឆ្នាំ២០១៦ សហភាពអឺរ៉ុបបានផ្ដល់ជំនួយឥតសំណងរបស់ខ្លួនដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹង និងការអប់រំអំ ពីប្រវត្តិសាស្រ្តខ្មែរក្រហម។

សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបជំនួយឥតសំណងនេះមានទឹកប្រាក់សរុបចំនួន ៧២៤,៧០០ អឺរ៉ូ ដែលការផ្តល់នេះធ្វើឡើងតាម រយៈដំណើរការមួយដែលមានភាពប្រកួតប្រជែង។

ឯកឧត្តមចច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា  បានមានប្រសាសន៍ថា “ខ្ញុំមានក្ដីសោមនស្សរីករាយដោយសហភាពអឺរ៉ុបដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា អាចគាំទ្រដល់អង្គការសង្គមស៊ីវិលនានាដែលធ្វើការលើផ្នែកចងក្រងឯកសារ ការអប់រំ និងការយល់ដឹងអំពីប្រវត្តិសាស្រ្តថ្មីៗរបស់ប្រទេសកម្ពុជា”។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបន្ថែមទៀតថា “ជំនួយឥតសំណងទាំងនេះគឺជាការរួមចំណែកដ៏សំខាន់មួយដែលមិនត្រឹមតែសម្រាប់ការខិតខំតស៊ូរបស់ប្រទេសកម្ពុជាដើម្បីការផ្សះផ្សារ និងយុត្តិធម៌នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអប់រំយុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជាផងដែរ។

ការលើកទឹកចិត្ត និងការពង្រឹងការចងចាំអំពីប្រវត្តិសាស្រ្តក្នុងចំណោមប្រជាជនទាំងមូល ក៏ដូចជាបុគ្គលម្នាក់ៗមានន័យថាជាការបង្កើនចំណេះដឹង និងការយល់ដឹងអំពីសារសំខាន់នៃការគោរពសិទ្ធិមនុស្ស។ ខ្ញុំសង្ឃឹមថា កិច្ចការដែលយើងកំពុងឧបត្ថម្ភមូលនិធិនឹងលើកទឹកចិត្តដល់វប្បធម៌សន្ទនា និងការពិភាក្សាប្រកបដោយការស្ថាបនាដែលឆ្លុះបញ្ចាំងទៅលើអត្ថន័យនៃពាក្យយុត្តិធម៌ និងការផ្សះផ្សារផងដែរ”។

អង្គការចំនួនបីដែលនឹងអនុវត្តជំនួយឥតសំណងដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជននិងកីឡា រួមមានដូចខាងក្រោម៖មជ្ឈមណ្ឌលបុប្ផាណាទទួលបានទឹកប្រាក់ចំនួន ៣៣៥,០០០ អឺរ៉ូ(៣៧៦,០០២ដុល្លារអាមេរិក) ដើម្បីជំរុញការអប់រំ និងសកម្មភាពពហុផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត និងអារ្យធម៌របស់ប្រទេសកម្ពុជា។

គម្រោងនឹងចូលរួមចំណែកដល់ការអភិវឌ្ឍកម្មវិធីពហុផ្សព្វផ្សាយបែបអប់រំដែលនឹងត្រូវប្រើប្រាស់ជាឧបករណ៍នៅតាមវិទ្យាល័យ និងសកលវិទ្យាល័យ ដោយជួយសម្រួលដល់កិច្ចការរបស់គ្រូបង្រៀននៅតាមថ្នាក់រៀនហើយក៏អាចឲ្យសិស្សសិក្សាអំពីប្រវត្តិសាស្រ្តដោយប្រើប្រាស់ឧបករណ៍ទំនើបៗផងដែរ។

មជ្ឈមណ្ឌលឯកសារកម្ពុជាទទួលទឹកប្រាក់ចំនួន ១៤៥,៦០០ អឺរ៉ូ (១៦៣,៤០៩ ដុល្លារអាមេរិក) ដើម្បីបន្តការងារដ៏យូរអង្វែងរបស់ខ្លួននៅក្នុងការបន្តការចងចាំ ការស្វែងរកយុត្តិធម៌និងការផ្សះ ផ្សារតាមរយៈការ ដាក់បញ្ចូលប្រវត្តិសម័យកម្ពុជាប្រជាធិបតេយ្យ ទៅក្នុងកម្មវិធី សិក្សាតាម សាលាក្នុងប្រទេសកម្ពុជា។

គម្រោងនឹងផ្ដល់មូលនិធិដល់ការបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្រិតសហគមន៍ និង រៀបចំ សិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់សាស្រ្តាចារ្យថ្នាក់សកលវិទ្យាល័យផងដែរ។ផ្ទះមេត្តា – មជ្ឈមណ្ឌល Goethe រាជធានីភ្នំពេញ ទទួលបានទឹកប្រាក់ចំនួន ២៤៤,១០០អឺរ៉ូ (២៧៣,៩៥២ ដុល្លារអាមេរិក) និងរួមជាមួយនឹងសមាគមវប្បធម៌កម្ពុជា-អាល្លឺម៉ង់ នឹងអនុវត្ត គម្រោងពហុផ្សព្វផ្សាយមួយដោយប្រើប្រាស់បរិក្ខារឧបទ្ទេសអប់រំផ្សេងៗគ្នា រួមទាំងការសម្ដែង ពិព័រណ៍ចល័ត ការប្រឡងគូររូប ការបញ្ចាំងខ្សែភាពយន្ត និងការពិភាក្សា អន្តរជំនាន់ ជាមួយ នឹងអ្នករស់រានមានជីវិតនៅក្នុងរបបខ្មែរក្រហមផងដែរ។

គម្រោងទាំងអស់នេះនឹងជួយគាំទ្រទៅដល់ដំណើរឆ្ពោះទៅរកភាពយុត្តិធម៌ នៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ចំណែកឯអង្គការទាំងបីនឹងសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី (LCLS) និងអង្គភាពគាំពារជនរងគ្រោះ (VSS) នៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា។

Tags:
  • សហភាពអឺរ៉ុ
  • ប្រវត្តិសាស្រ្តខ្មែរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥