MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម យ៉ែម បុញ្ញា ឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងថាវប្បធម៌សន្ទនារវាងគណបក្សសង្រ្គោះជាតិនៅតែបន្តប៉ុន្តែមិនទាន់កំណត់ថាជួបគ្នានៅណាទេ។ការលើកឡើងរបស់ឯកឧត្តមអ្នកនាំពាក្យបានថធ្វើឡើងកាលពីវេលាម៉ោង១០:០០ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ។
ឯកឧត្តមយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានធ្វើសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពី “ការវិវត្ដន៍នៃស្ថានភាពនយោបាយ”ដោយបានបញ្ជាក់ថាសម្រាប់ព័ត៌មាននៅព្រឹកនេះគណបក្សសង្រ្គោះជាតិបានប្រកាសពីព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនដល់បណ្តាញសារព័ត៌មានរួមមានគឺ១.មិនទាន់បានទទួលចម្លើយជាក់លាក់អំពីការជួបជជែកពិភាក្សាគ្នា តាមរយៈវប្បធម៌សន្ទនានៅថ្ងៃណាមួយនៅឡើយទេ។
២.ប្រតិភូគណបក្សសង្គ្រោះជាតិនឹងចេញទៅជួបលោកសមរង្ស៊ី ថ្ងៃទី២៨មិថុនាឆ្នាំ២០១៦។ ៣.ថ្ងៃទី១ ខែកក្កដា គណបក្សនឹងកោះប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍។៤.សប្ដាហ៍ក្រោយ មានចលនា ផ្សេងៗ នឹងចូលមកសួរសុខទុក្ខ និងពិគ្រោះយោបល់ ជាមួយឯកឧត្តម កឹម សុខា ។
៥.គោល ដៅ គណបក្ស សង្គ្រោះជាតិគឺដំណើរឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ៦.គណបក្សជួយជំរុញប្រជាពលរដ្ឋទៅធ្វើអត្ដសញ្ញាណប័ណ្ណនិងចុះឈ្មោះបោះឆ្នោត។៧.ការងារមូលដ្ឋាន តំណាងរាស្រ្ដចូលរួមទាំងនៅស្នាក់ការកណ្ដាលនិងតាមមណ្ឌលរបស់ខ្លួននិង៨.ការបណ្ដុះបណ្ដាលធនធានមនុស្ស។
ឯកឧត្តមកឹមសុខាបានសរសេរក្នុងហ្វេសប៊ុកថាព្រឹកថ្ងៃច័ន្ទទី២៧ ខែមិថុនា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃឧបោសថសីល ខ្ញុំបានរៀបចំធ្វើពិធីសូត្រមន្ដ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសល្យ ដល់បុព្វការីជន និងអ្នកស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ទាំងឡាយ ដែលបានចែកស្ថានទៅកាន់សុគតិភព។
គួរបញ្ជាក់ថាឯកឧត្តម កឹម សុខា បានសរសេរក្នុងបណ្តាញហ្វេសប៊ុករបស់ឯកឧត្តមថា នៅទីស្នាក់ការកណ្ដាលវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃអាទិត្យទី២៦ខែមិថុនាឆ្នាំ២០១៦ខ្ញុំកឹមសុខា ក្នុងនាមប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានថ្លែងចំណាប់អារម្មណ៍បិទ“វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលទាំង ១៩៧ ក្រុង-ស្រុក-ខណ្ឌ” វគ្គទី១ ក្រុមទី២។
ឯកឧត្តម កឹម សុខា បានថ្លែងចំណាប់អារម្មណ៍បិទវគ្គបណ្ដុះបណ្ដាលនេះខ្ញុំបានថ្លែងបញ្ជាក់ទៅកាន់សិក្ខាកាមផ្តោតលើកត្ដាសំខាន់ៗមួយចំនួនដើម្បីដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតខាងមុខ ដូចជា ១.ស្ថានភាពខ្លួនយើងផ្ទាល់គឺចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង។២.ស្ថានភាពគូប្រកួតយើងគឺចំណុចខ្លាំងនិងចំណុចខ្សោយរបស់គេ។
៣.ស្ថានភាពប្រជាពលរដ្ឋម្ចាស់ឆ្នោតគឺ កំណត់ដោយក្រុមគោលដៅនីមួយៗ តើពួកគាត់កំពុងស្ថិតនៅក្នុងស្ថានភាពបែបណានិងត្រូវការអ្វី?៤.ស្ថានភាពប្រពន្ធ័ច្បាប់គឺយន្តការ និងស្ថាប័នពាក់ព័ន្ធដូចជា គ.ជ.ប ឬ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាដើម ។៥.បរិយាកាសនយោបាយទូទៅគឺ អំណោយផល ឬមិនអំណោយផលយ៉ាងណា៕