![]() |
MENU
|

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បើកសន្និសីទ ចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។
នៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០១៦ ដែលធ្វើ ឡើង ដោយមានកិច្ចសហការរវាង វិទ្យាស្ថាន CDRI និង ធានាគារ ANZ Royal សហការឧបត្ថមដោយ ក្រុមហ៊ុនធានារ៉ាប់រង Manulife ព្រមទាំងមានការចូលរួមពីវាគ្មិនកិត្តិយសមកពីស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍និងអ្នកនយោបាយមួយចំនួនដែលមានជំនាញឯកទេសផ្នែកសេដ្ឋកិច្ច។
សន្និសីទនេះសំដៅជំរុញការងារអភិវឌ្ឍន៌ ប្រទេសជាតិឆ្ពោះទៅមុខ ដោយរកដំណោះស្រាយលើការពង្រឹង និងពង្រីកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នក្នុងប្រទេស និងតភ្ជាប់ទៅក្នុងតំបន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនឡូជីស្ទីក (Logistics) អាយកាន់ តែមានប្រសិទ្ឋិភាពខ្ពស់ស្របតាមស្តង់ដារ។
កិច្ចពិភាក្សាថ្ងៃនេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅតាមយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតទៅលើ មនុស្ស ផ្លូវ ទឹកនិងភ្លើងដែលក្នុងនោះគឺរួមបញ្ចូលនូវដំណោះស្រាយល្អលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម:-១- ការពង្រឹងនិងពង្រីកផ្លូវជាតិ និងអន្តរជាតិតភ្ជាប់ទៅបណ្តាប្រទេសជិតខាង២- ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក៣-ការបង្កើននិងពង្រីកផ្លូវដែកបន្ថែមទៀត៤-ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងកំពង់ផែទន្លេ៥-ការបញ្ចុះតំលៃអគ្គីសនី និង៦ - ការកាត់បន្ថយការចំណាយ ឡូជីស្ទីក (Logistic)
តាមរយៈសន្និសីទនេះ គឺពិតជាបានផ្តល់នូវដំណោះស្រាយល្អៗជាច្រើនដើម្បីធ្វើអោយកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័នដឹកជញ្ជូន (Logistic) សំរាប់ការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងទាំងក្នុងកម្រិតតំបន់ និងពិភពលោក៕
សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានមានប្រសាសន៍នៅថ្ងៃនេះថា៖”ទំហំសេដ្ឋកិច្ចជាតិឬផលិតផលជាតិសរុបGDPនៅឆ្នាំ២០១៥កន្លងមកបានកើនដល់១៨,៤កោដិដុល្លារកើនជាង៧ដងបើធៀបនឹងឆ្នាំ១៩៩៣ដែលមានតែ២,៥កោដិដុល្លារ។
នេះបើតាមសម្ដេចហ៊ុនសែនបានមានប្រសាសន៍ក្នុងពីធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៦ក្រោមពាក្យស្លោកថាជំរុញការងារទៅមុខ៖ហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងប្រទេសនិងក្នុងតំបន់និងឡូជីស្ទីកសម្រាប់ការតភ្ជាប់កំណើននិងអភិវឌ្ឍនៅសណ្ឋាគារសូហ្វីតែភ្នំពេញនៅថ្ងៃទី៧កុម្ភៈដែលមានអ្នកចូលរួមប្រហែល៤០០នាក់។
ការកើនឡើងផលទុនជាតិសរុបដោយសារគោលនយោបាយជាតិមានសន្ដិភាពនិងឯកភាពជាតិនិងការទុកចិត្ដពីអ្នកវិនិយោគទុននិងការកើនផលិតភាពរបស់កម្ពុជាក្នុងការនាំចេញរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ។សម្ដេចបានបញ្ជក់ថា៖”ការរីកលូតលាស់សេដ្ឋកិច្ចជាបានរំដោះពលរដ្ឋច្រើនលាននាក់ចេញពីភាពក្រីក្រ”។
ជាមួយគ្នានេះសម្ដេចហ៊ុនសែនបានសន្យាថាតាមផែនមេរដ្ឋាភិបាលនឹង បន្ដបញ្ចុះតម្លៃអគិ្គសនីនិងដឹកជញ្ជូននិងឡូជីស្ទីកដើម្បីបង្កើនការប្រកួតប្រជែងការនាំចេញក្នុងតំបន់ខណៈសមារណកម្មសេដ្ឋកិច្ចអាស៊ានបានបន្ដ។សម្ដេចបានអំពាវនាវអោយស្ថាប័ននិងឯកជនធ្វើការរួមគ្នាដើម្បីបង្កើនការប្រកួតប្រជែងនិងជំរុញការនាំចេញ។
សម្ដេចបន្ដថា៖”រដ្ឋាភិបាលនឹងបង្កើនភាពជាដៃគូរជាមួយវិស័យឯកជនដើម្បីបង្កើនការប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាថៃវៀតណាមដែលមានតម្លៃសេវាទាបជាងកម្ពុជា។កម្ពុជានឹងបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ឋនៃការតភ្ជាប់ផ្លូវគោកជាមួយប្រទេសជិតខាងសម្រួលការដឹកជញ្ជូននិងផ្លូវទឹកផ្លូវដែកនិងផែសមុទ្រនិងផែទឹកសាប និងផ្លូវអាកាសនិងប្រព័ន្ឋគមនាគមន៍សេវាអីនតឺណេតគោលបំណងបញ្ចុះតម្លៃដឹកជញ្ជូននិងឡូជីស្ទីដើម្បីបង្កើនការទុកចិត្តពីការវិនយោគទុននិងបង្កើនផលិតភាពសម្រាប់សេដ្ឋកិច្ចជាតិ៕


