Happy Meal គឺជាប្រភេទអាហារសម្រាប់ក្មេង ដែលបានចាប់ផ្តើមលក់ដោយ McDonald ចាប់តាំងពីខែ មិថុនា ឆ្នាំ១៩៧៧ នៅសហរដ្ឋអាមេរិក។ ជាធម្មតា អាហារសម្រាប់ក្មេងនេះ តែងតែមានដាក់ភ្ជាប់ជាមួយនឹងប្រដាប់ក្មេងលេង តាមរយៈប្រអប់ ឬថង់ខ្ចប់របស់វា ដោយមានដាក់ Logo McDonald ។
ដើម្បីអបអរដល់ខួបលើកទី ៣០ឆ្នាំ នៃការចាប់ផ្តើមលក់អាហារប្រភេទនេះ McDonald ប្រទេសស៊ុយអ៊ែត បានរចនាប្រអប់សម្រាប់ដាក់អាហារ Happy Meal ដែលអាចបំលែងជាប្រអប់ VR សម្រាប់ក្មេងលេងបានផងដែរ ដែលគេអោយឈ្មោះថា Happy Goggles ។
សូមបញ្ជាក់ថា Cardboard VR Headset ឬ Virtual Reality Headset គឺជាឧបករណ៍ (រាងជាប្រអប់) ដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន ដែលប្រើសម្រាប់មើលវីឌីអូ 3D ដោយយកទូរស័ព្ទដៃដាក់ចូលក្នុងប្រអប់នោះ។ ប្រអប់នោះមានប្រលោះ ២ សម្រាប់ដាក់ភ្នែកមើលវីឌីអូដែលបានចាក់តាមរយៈទូរស័ព្ទក្នុងប្រអប់នោះ ដែលប្រហាក់ប្រហែលនឹងការមើលវីឌីអូ 3D តាមរោងកុន ឬតាមទូរទស្សន៍ 3D ផងដែរ។
ខាងក្រោមនេះជាការបង្ហាញពីរបៀបបំលែង ប្រអប់អាហារ Happy Meal អោយក្លាយជាឧបករណ៍ VR Headset ៖
ប្រែសម្រួលដោយ៖ សិរីវុធ
ប្រភព៖ CNET