ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់ស្លាប់និង៤នាក់ និង៤នាក់ផ្សេងទៀតបានរងរបួសដោយសារ រន្ទះបាញ់ខណះពួកគេកំពុងអង្គុយលេងទឹកជុំគ្នានៅសំយ៉ាបផ្ទះពេលមេឃធ្លាក់ភ្លៀង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា កុមារាដែលស្លាប់មានអាយុ២ឆ្នាំ ឪពុកឈ្មោះ មាស ម៉េង ម្តាយឈ្មោះ ហង្ស សុភក្តិរស់នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច។ក្នុងពេលកើតហេតុកុមារារងគ្រោះទាំង៥នាក់បាននាំគ្នាមកលេងជុំគ្នានៅសំយ៉ាបផ្ទះ ខណះដែលមេឃកំពុងតែភ្លៀង លាយឡំដោ យខ្យល់នឹងរន្ទះ។
ពេលនោះក៏ស្រាប់តែមានរន្ទះបានបាញ់ចំពួកគេ បណ្តាលអោយកុមារាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងកុមារា៤នាក់ទៀតរងរបួស។ក្រោយពេលកើតហេតុកុមារារងរបួស ត្រូវបានឪពុកម្តាយដឹកយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ ចំណែកកុមារាដែលបានស្លាប់ត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចអោយដឹងទៀតថា រន្ទះនៅក្នុងឆ្នាំនេះកាចសាហាវណាស់ហើយករណីនេះជាលើកទី២ ដែលកាលពីលើកទី១ គឺនៅថ្ងៃទី២៥ ខែមេសា រន្ទះបានបាញ់ស្ត្រីម្នាក់ស្លាប់ជាមួយនិងគោ២ក្បាលនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ហេតុសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នកូនចៅ គោក្របី ដើម្បីសុវត្តិភាពគួរតែចូលជ្រកនៅពេលភ្លៀងធ្លាក់និងកុំដើរហាលភ្លៀង៕