រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ចៅស្រី ព្រឹទ្ធាចារ្យល្បុក្កតោដែលជាតារាសម្តែងឈ្មោះ “ពេជ្រ ខេនឌី” បានសម្ពោជាផ្លូវការនូវភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប” ដើម្បីជួយរកទីផ្សារការងារនិងបង្កើតទីតាំងហ្វឹកហាត់ដ៏ល្អមួយសម្រាប់កីឡាករនិង បណ្តុះបណ្តាលថ្នាលសម្រាប់ SEA GAME 2023ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អ្នកនាង ពេជ្រ ខេនឌី បានប្រាប់ថា ភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប” ដើម្បីរកចំណូលជួយទ្រទ្រង់និងរកទីផ្សារការងារឱ្យកីឡាករល្បុក្កតោ មួយនេះនាងបានចំណយជិត៣០ម៉ឺនដុល្លារអាមេរិកដើម្បីបានទីតាំងមួយកន្លែងល្អប្រណិតក្នុងការទទួលភ្ញៀវទេសចរណ៍អន្តរជាតិ។ ទីតាំងនេះក៏ជាកន្លែងសម្រាប់កីឡាករថ្នាលនិង កីឡាករជម្រើសជាតិធ្វើការហ្វឹកហាត់និងរៀនសូត្រដកស្រង់បទពិសោធន៍ដើម្បីអភិវឌ្ឍន៍ខ្លួនទៅមុខបន្តទៀត។
តារាសម្តែងដែលចៅស្រី ព្រឹទ្ធាចារ្យល្បុក្កតោលោកគ្រូ សាន គីមស៊ាន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីសម្ពោធភោជនីយដ្ឋានរបស់នាងថា ការបង្កើតភោជនីយដ្ឋាននេះធ្វើឡើងដើម្បីជួយដល់សហព័ន្ធកីឡាល្បុក្កតោ កម្ពុជានិង កីឡាករនានា ទទួលបានការងារធ្វើនិងភាពរីកចម្រើនទៅថ្ងៃខាងមុខនេះ។ ភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប” នេះនឹងមានសម្តែងការនិង ការប្រកួតពិតៗរវាងកីឡាករល្អៗឬកីឡាករជម្រើសជាតិមកវ៉ៃគ្នាជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក្នុងក្រុងសៀមរាបនេះទស្សនាជាមួយការមកទទួលអាហារនៅទីនេះ។
សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធភោជនីយដ្ឋាន“គុន ល្បុក្កតោ ក្លឹប” ក្នុងក្រុងសៀមរាបរបស់តារាសម្តែង ពេជ្រ ខេនឌី កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ មានការអញ្ជើញពីមន្ត្រីរាជការនិងថ្នាក់ដឹកនាំខេត្តសៀមរាបព្រមទាំងសិស្សនិស្សិតនិងសមាជិកគ្រួសារតារាកម្ពុជាប្រមាណ១០នាក់អញ្ជើញផ្ទាល់ក្នុងអបអរបើកភោជនីយដ្ឋាននិង បង្កើតក្លឹបល្បុក្កតោក្នុងខេត្តសៀមរាប៕ ដោយ បូរិន