រាជធានីភ្នំពេញ៖ តារាសម្តែងមានឈ្មោះល្បីល្បាញពេញសិល្បៈអ្នកនាងសារ៉ាយ សក្ខណា ដ្បិតតែពេលនេះមានការផ្លាស់ប្តូរចេញទៅសាងជីវិតថ្មីនៅលើទឹកដីមហាអំណាចអាមេរិកមែននោះតែបើគិតៗទៅការងារមុខរបររកស៊ីនៅទឹកដីកំណើតវិញសម្រុកធ្វើនិងបង្កើតពីមួយទៅមួយយ៉ាងរំភើយទាំងសាមីខ្លួនមិនបានមានវត្តមាននៅក្នុងប្រទេស។ គេចាំថាក្រោយរៀបការអ្នកនាងសារ៉ាយ សក្ខណាបានបង្ហាញមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកនាងជាបន្តបន្ទាប់ក្នុងនោះអ្នកនាងមានគ្លីនីកហ្សីណូនៅម្តុំទួលគោកផ្នែកសម្ជស្ស មាហហាងសក្ខណាហ្វាមីលីស៊ុបដែលមានលក់អាហារពេលល្ងាចនិងគ្រឿងភេសជ្ជៈមួយចំនួននៅក្រោយហាងសាច់អាងល្បីៗក្បែរផ្សារទួលគោក។ឥឡូវនេះថែមទាំងទទួលបាននូវការពង្រីកមុខជំនួញថ្មីបន្ថែមទៀតគឺបើកហាងលក់គុយទាវបាយកាហ្វេពេលព្រឹកនៅទីតាំងហាងសក្ខណាហ្វាមីលីស៊ុបតែម្តងរាល់ពេលព្រឹកឡើងដោយមានភ្ញៀវគាំទ្រជាច្រើនចូលរួមពិសារនិងភ្លក្សរសជាតិអាហារថ្មីៗស្នាដៃថ្មីបន្ថែមពីរសជាតិពេលយប់។ នាឱកាសបើកលក់គុទាវពេលព្រឹកកាលពីពេលថ្មីៗនេះក្រៅពីមានភ្ញៀវគាំទ្រក៍មានវត្តមានតារាសម្តែងនិងពិធីការិនីកញ្ញាបេប៊ីចូលរួមនិងអ្នកម្តាយផងដែរ។
អ្នកស្រីសម្ជស្សម្តាយតារាសម្តែងសារ៉ាយ សក្ខណាបានឲ្យដឹងថាអ្នកស្រីនិងកូនបានសម្រេចចិត្តបើកហាងពេលព្រឹកនៅទីតាំងដដែលនេះជាបន្តទៀតដែលជាហាងគុយទាវបាយសាច់ជ្រូក សាច់មាន់និងភេសជ្ជៈផងដែរដើម្បីកុំឲ្យហាងទំនេរចោលព្រឹកឡើងទើបបន្ថែមមុខរបរព្រោះមុនលក់ដូរតែពេលយប់។នេះអាចថាជាការសាកល្បងជំហ៊ានថ្មីមួយទៀតដោយអ្នកស្រីឲ្យកូនចៅខិតខំធ្វើអាហារបែបណាឲ្យឆ្ងាញ់បើគុយទាវធ្វើឲ្យបានណាឲ្យអ្នកពិសារហើយជក់ចិត្តរីឯបាយវិញក៍ដូចគ្នាព្រោះយើងចេះតែព្យាយាមទៅបើដាក់ចិត្តថារកស៊ីទៅហើយនោះ។អ្នកស្រីបន្តថាបើទោះជាសក្ខណាទៅនៅអាមេរិកមែនតែពេលទំនេរនាងឆ្លៀតមកស្រុកខ្មែរមើលការងារបើចាំបាច់នាងក៍ស្រឡាញ់មុខរបរផ្ទាល់ខ្លួនដែលមានសព្វថ្ងៃនេះដែរព្រោះជាការតស៊ូទាំងអស់តាំងពីការងារសិល្បៈនិងមុខរបរផ្ទាល់ខ្លួន។យ៉ាងណាអ្នកស្រីនៅតែនឹករលឹកកូនដែលនៅឆ្ងាយដែរតែនេះជាអនាគតកូនទោះជានៅឆ្ងាយក៍ត្រូវទ្រាំហើយរវាងអ្នកស្រីជាម្តាយក៍នៅតែសួរសុខទុក្ខគ្នាតាមប្រព័ន្ឋទូរស័ព្ទជាប្រចាំ។បន្ថែមពីនេះសូមមិត្តសិល្បករនិងមហាជនអតិថិជនដែលធ្លាប់គាំទ្រហាងសក្ខណាមិនថាគុយទាវបាយនេះអាចមកសាកល្បងភ្លក្សរសជាតិផងដែរដើម្បីបានកែតម្រូវ។