MENU
រថយន្តកុងតឺន័រក្រុមហ៊ុន SBLL បុកម៉ូតូ ម៉ាក Zoomer-Xស្លាប់យុវជនម្នាក់ យ៉ាងអាណោចអាធ័ម
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ០៧:២៤ | ៦១២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តដឹកកុងតឺន័របើកបុកយុវជនម្នាក់ជិះម៉ូតូបណ្តាលឲ្យដួលរួចកិនក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅទល់មុខក្រុមហ៊ុន SBLL អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ-សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ១គ្រឿងម៉ាកVolvo ពណ៌ស ក្បាលពាក់ស្លាកលេខភ្នំពេញ3C-4523 កន្ទុយលេខភ្នំពេញ4A-1936 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូង។ លុះពេលធ្វើដំណើរមកដល់មុខក្រុមហ៊ុនខាងលើ មានជនរងគ្រោះម្នាក់ឈ្មោះឱប សុផាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាZoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH-4093 កំពុងធ្វើដំណើរបញ្ច្រាសគ្នាពីត្បូងទៅជើង គាប់ជួនរថយន្តកុងតឺន័របត់ចូលក្រុមហ៊ុនខាងលើក៏ជ្រុលទៅបុកម៉ូតូZoomerX បណ្តាលឲ្យយុវជនដួលម៉ូតូហើយត្រូវរថយន្តកុងតឺន័រកិនក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយពេលបង្កហេតុរួចអ្នកបើកបររថយន្តកុងតឺន័របានបន្ថែមល្បឿនចូលទៅចតនៅក្នុងក្រុមហ៊ុនរួចគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញទៅដល់វាស់វែងយកម៉ូតូនិងចូលទៅអន្តរាគមន៍យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យរបស់ខ្លួនដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ

Tags:
  • រថយន្ត
  • កុងតឺន័រ
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥