ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៦ និង០០នាទីល្ងាចថ្ងៃទី២៥ មេសា នេះ មានបាតុភូត រន្ទះបាញ់បានបាញ់ប្រហារស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងសត្វគោ២ក្បាលទៀត បានងាប់នៅក្បែរម្ចាស់ផងដែរ ស្ថិតនៅចំណុចភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខណៈស្ត្រីរងគ្រោះកំពុងដឹកគោឱ្យស៊ីស្មៅតាមវាលស្រែ ។
តាមប្រភពព័ត៌មានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះនួន សុខុម អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកគោ២ក្បាលឱ្យស៊ីស្មៅតាមស្រែ ពេលនោះមេឃកំពុងមានភ្លៀងរលឹមស្រិចៗ ។ មួយសន្ទុះ ស្រាប់តែមានរន្ទះមកបានបាញ់លើស្រី្តរងគ្រោះតែម្តង បណ្តាលឱ្យយ៉ាងអាណោចអាធ័ម ។ ជាមួយគ្នានោះដែរ គោ២ក្បាលដែលស្ត្រីនោះកំពុងដឹក ក៏ត្រូវរន្ទះបាញ់ងាប់ទាំងពីរផងដែរ ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកគោទាំងពីរក្បាលក៏ត្រូវក្រុមគ្រួសារចាត់ចែងលក់ឱ្យអ្នកកាប់គោ ដើម្បីយកប្រាក់ធ្វើបុណ្យសព ៕