រាជធានីភ្នំពេញ៖ ស្នាដៃបែបកំប្លែងថ្មីមួយទៀតបានមកដល់ហើយដោយមានតារាល្បីៗជាច្រើនចូលរួមផ្តល់សំណើចក្នុងរៀង«រូហ្សា៥ Rosa5»ដែលនឹងចាក់បញ្ចាំងផ្លូវការនៅដើមខែឧសភាខាងមុខនេះ។
ខ្សែរឿងបែបកំប្លែងថ្មីមួយទៀតរបស់ផលិតកម្មកេសារានឹងត្រូវដាក់បញ្ចាំងនាដើមខែឧសភាឆ្នាំ២០១៧ខាងមុខនេះក្រោមចំណងជើងថា«រូហ្សា៥Rosa5»ដែលជារឿងបែបកំប្លែងសើចត្រៀមជាកាដូដល់អ្នកទស្សនាឆាប់នេះ។
អ្នកស្រីកេសារាចាងហ្វាងផលិតកម្មនិងជាអតីតអ្នកសម្តែងតាំងពីជំនាន់បាននិយាយថារឿង«រូហ្សា៥»នឹងត្រូវរៀបចំពិធីដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៤ ឧសភា ឆ្នាំ២០១៧ខាងមុខនារោងភាពយន្តទំនើបស្ថិតក្នុងផ្សារអុីអនម៉លក្បែរកោះពេជ្រដោយមានតារាល្បីៗជាច្រើនសម្តែងក្នុងផ្ទៃរឿងព្រមជាមួយតារាកំប្លែងពេញនិយមដូចជាប៉ុប ពី យេយេ ផេងខេកជាដើម។ស្នាដៃរឿងនេះយើងបានសម្រិតសម្រាំងយ៉ាងលម្អិតដើម្បីផ្តល់សំណើចដល់បងប្អូនមហាជនទាំងអស់ដែលយើងបានពាំនាំមកដល់ក្នុងពេលឆាប់ៗនេះរំពឹងថាទស្សនិកជននឹងជួយគាំទ្រស្នាដៃរបស់កូនខ្មែរដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។អ្នកស្រីបន្តថាក្រោយដាក់សម្ពោធជាផ្លូវការរំពឹងមានបងប្អូននិងមិត្តយុវវ័យចូលរួមទៅទស្សនាទាំងអស់គ្នាដើម្បីជួយពិនិត្យទាំងចំនុចល្អនិងមិនល្អដើម្បីកែប្រែភាពខ្វះខាតដើម្បីរិះរកចំនុចល្អបន្តទៀតក្នុងវិស័យភាពយន្តខ្មែរយើង។អ្នកស្រីនឹងបញ្ចេញស្នាដៃរឿងថ្មីៗបន្តទៀតដែលយើងកំពុងតែរៀបចំផលិតយកមកវាយឡុកនៅលើទីផ្សារយើងសព្វថ្ងៃនេះឆ្លើយតបនិងការលើកតម្លៃកុនខ្មែរ។