ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងបាននិយាយនៅថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ថាគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងនៅក្នុងខេត្តបាត់ដំបងរវាងថ្ងៃចូលឆ្នាំខ្មែចំនួន៣ថ្ងៃបណ្តាលអោយមានអ្នកស្លាប់ចំនួន១០នាក់ រងរបួសធ្ងន់និងស្រាល១៩នាក់។
យោងតាមរបាយការណ៍បូកសរុបរបស់ការិយាល័យចរាចរណ៍ខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៧នេះថា ថ្ងៃបុណ្យចូលឆ្នាំខ្មែររយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាគ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួន១៥កណីនៅលើដងផ្លូវសំខាន់ៗជុំវិញខេត្តដែលក្នុងនោះបណ្តាលអោយមានមនុស្សស្លាប់ចំនួន១០នាក់ជាបុរសនិងអ្នករងរបួសចំនួន១៩នាក់ផ្សេងទៀត។
ប្រភពខាងលើបញ្ជាក់អោយដឹងថា ចំនួនអ្នកស្លាប់និងអ្នករងរបួសក្នុងអំឡុង៣ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំ ឆ្នាំ២០១៧នេះមានការកើនឡើងរហូតដល់១០នាក់ធៀបនិងឆ្នាំចាស់អ្នកស្លាប់ត្រឹមតែ២នាក់ប៉ុណ្ណោះ ក្នុងនោះបង្ករមានលើស្រុកបវេល៣លើក ឯកភ្នំ៣លើក ស្រុកថ្មគោល២លើក មោងឬស្សី១លើក សង្កែ១លើក ស្រុកកំរៀង១លើក បាណន់១លើក រុក្ខគីរី១លើក ស្រុកសំឡូត១លើកនិងស្រុកសំពៅលូន១លើកក្នុងនោះដែរមានរថយន្តប្រភេទតូចចំនួន២គ្រឿង ម៉ូតូ២០គ្រឿងរងការខូចខាតធ្ងន់ធ្ងរ។
លោក វរះសេនីយ៍ទោ សាត គឹមសាន្ត នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងដែរថា កត្តាដែលបណ្តាលអោយកើតមាននូវការគ្រោះថ្នាក់ច្រើនករ ណីនេះបណ្តាលមកពីការបើកបរលើសល្បឿនកំណត់និងប្រជាពលរដ្ឋខ្វះការយល់ដឹងពីច្បាប់ចរាចរណ៍ដោយបត់ឆ្វេង បត់ស្តាំនិងឡើងមកលើដងផងផ្លូវមិនមានការប្រុងប្រយត្ន័៕