MENU
|
បើទោះបីកម្មវិធីខាងលើនេះមានការរៀបចំច្រើនដងបែបណាប៉ុន្តែការឲតម្លៃពីមជ្ឈដ្ឋាននានានៅតែពេញចិត្តគាំទ្រគ្រាដែលក្រុមការងារប៉េ អេស អឺនៅតែរក្សាជំហរជួយដល់កុមារក្រីក្ររបស់អង្គការខ្លួនឲមានអនាគតចំណេះជំនាញល្អទើបហត់នឿយបែបណានៅតែជួយគិតគូជាជន្ទល់រឹងមាំសម្រាប់កុមារទំពាងស្នងឬស្សី។
នាពហុកីឡាដ្ឋានជាតិអូឡាំពិកអង្គការដើម្បីភាពញញឹមនៃកុមារ(PSE)បានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៍អស្ចារ្យ«ពិព័រណ៌ម្ហូហអាហារអាស៊ាន»ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១និងទី២ខែមេសាឆ្នាំ២០១៧។ក្នុងឱកាសបើកម្មវិធីនោះមានវត្តមានលោកអ៊ុក សុវណ្ណតំណាងអង្គការដើម្បីភាពញញឹមនៃកុមារលោកសោម សម្បត្តិនាយកប្រតិបត្តិក្រុមហ៊ុនខាំផែនថ្នាំពណ៌ជាតិឯកឧត្តមប៉ាក់ សុខខុមរដ្ឋលេខាធីការក្រសួងទេសចរណ៌ផងដែរ។ការប្រារព្ឋពិធីនេះលោកអ្នកអាចរីករាយកម្សាន្តជាមួយការដាក់តាំងបង្ហាញនិងលក់អាហារជាង១៧០មុខមកពីប្រទេសអាស៊ាននិងបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជានិងអាហារតាមផ្លូវអាហារប្រចាំថ្ងៃព្រមទាំងការសម្តែងសិល្បៈនីមួយៗផងដែរ។អ្នកនាងអេលីហ្សាបែតបាដុងនាយិការចាត់ការទូទៅនៃអង្គការPSEបានមានប្រសាសន៍ឲ្យដឹងថាអង្គការប៉េ អេស អឺបានរៀបចំសប្បុរសធម៌ដែលឆ្លុះបញ្ចាំងពីភាពសម្បុឬបែបនៃប្រជាជាតិអាស៊ាន។អត្ថប្រយោជន៍នៃការរៀបចំកម្មវិធីទាំង២ថ្ងៃនេះអាចជួយដល់កុមារក្រីក្រកាន់តែច្រើនឲ្យទទួលបានការអប់រំដែលមានគុណភាព។ប៉េ អេសអឺនៅតែជឿេជាក់ថាគ្មានការអប់រំនិងការបណ្តុះបណ្តាលនោះយើងនឹងមិនអាចចាកចេញពីភាពក្រីក្របាននោះទេ។តាមរយៈសកម្មភាពទាំងនេះយើងបានជួយដល់កុមាររាប់ពាន់នាក់ទទួលបានកា។រងារធ្វើហើយយើងទាំងអស់គ្នាពិតជាអាចជួយប្រជាជនក្រីក្របំផុតឲ្យមានជីវិតរស់នៅប្រសើរជាងមុននិងមានមោទនភាពក្នុងការរស់នៅក្នុងប្រទេសមួយដែលជាកន្លែងដែលអ្នករាល់គ្នាអាចរស់នៅក្នុងសន្តិភាពនិងសេចក្តីថ្លៃថ្នូ។ពិព័រណ៌ម្ហូបអាស៊ានវនឹងគាស់កកាយម្ហូបអាហារបែបប្រពៃណីជាង១៧០មុខដើម្បីយកមកនង្ហាញជូនប្រជាពលរដ្ឋទាំងអស់បានស្គាល់និងបានភ្លក្សរសជាតិដែលក្នុងនោះមានអាហារ៦០មុខមកពីបណ្តាប្រទេសអាស៊ានអាហារខ្មែរជាង៤០មុខមកពីបណ្តាខេត្តនៃប្រទេសកម្ពុជានិង៧០មុខផ្សេងទៀតជាអាហារតាមផ្លូវឬអាហារប្រចាំថ្ងៃ។រិតតែពីសេសកម្មវិធីខាងលើមានការសម្តែងសិល្បៈការប្រគំតន្ត្រីហើយសិល្បៈគឺក៍លើកយកសិល្បៈរបស់ប្រណៃណីប្រទេសអាស៊ាននិងឥណ្ឌាមកបង្ហាញឲ្យបានស្វែងយល់ផងដែរព្រមទាំងមានកន្លែងកម្សាន្តជាលក្ខណៈអប់រំសម្រាប់កុមារនិងការរាំលេងកម្សាន្តដើមបីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។លោកសោម សម្បត្តិនាយកប្រតិបត្តិក្រុមហ៊ុនខាំផេនថ្នាំពណ៌ជាតិបានផ្តាំដល់កុមារនិងប្អូនៗនាឱកាសនោះថាឲ្យប្អូនៗខិតខំរៀនសូត្រធ្វើជាគម្រូល្អប្រទេសជាតិគ្រាដែលខាំផែនថ្នាំពណ៌ជាតិនៅតែបន្តរួមសហការជួយឧបត្ថម្ភដល់សកម្មភាពប៉េអេសអឺនិងបន្តកម្មវិធីនេះតទៅទៀតព្រោះថាយើងជួយគ្នាកាន់តែមានការទទួលស្គាល់ពីសំណាក់បងប្អូនយើងច្រើនឡើងៗនេះជាការលើកទឹកចិត្តមួយផងដែរ។ខាំផែនថ្នាំពណ៌ជាតិមិនតែជួយការងារពិពណ៌ខាងលើនេះទេក៍បានជួយឧបត្ថម្ភលើការងារផ្នែករបាំត្រុដិដោយយើងបានបណ្តុះបណ្តាលឲ្យក្មួយៗចេះសម្តែងរហូតចេញរកប្រាក់តាមបណ្តាខេត្តក្រុងនានាបានយ៉ាងច្រើនពាន់ម៉ឺនដុល្លារយកមកជួយកុមារនៅទីនេះបានរៀនសូត្រមានពន្លឺជាបន្តទៀត។លោកប៉ាក់ សុខុមរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានថ្លែងថាពិព័រណ៌ម្ហូបអាហារអាស៊ាននេះមិនត្រឹមតែធ្វើឡើងបង្កប់ន័យជួយរកប្រាក់ដល់កុមារនៅប៉េអេសអឺនេះប៉ុណ្ណោះទេតែក៍បានលើកយកមុខម្ហូបខ្មែរនិងបណ្តាប្រទេសអាស៊ាននិងឥណ្ឌាបង្ហាញប្រជាជនខ្មែរឲ្យបានភ្លក្សរសជាតិប្លែកៗនិងកម្របានឃើញដែលមកដល់កៀកនិងផ្ទះរបស់យើង។ជាពិសេសជាការជួយដល់ផ្សព្វផ្សាយវប្បធម៌សិល្បៈរបស់ប្រទេសអាស៊ាននិងកម្ពុជាយើងដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរណ៍យើងជាបន្តទៀត។យ៉ាងណានេះជាកិច្ចការល្អមួយដែលប៉េ អេស អឺបានខិតខំស្វះស្វែងរកវិធីជួយរកប្រាក់ដើម្បីទ្រទ្រង់កុមារក្រីក្ររបស់ខ្លួនលោកសូមសរសើរដែលរាល់លើកមានមនុស្សជាច្រើនគាំទ្រដោយមានអ្នកចូលរួមជិត១២០០នាក់ជារៀងរាល់ឆ្នាំនេះជាផលជោគជ័យមួយដែលស្តែងចេញពីភាពច្បាស់លាស់មុននឹងគេជឿជាក់។PSEជាអង្គការមិនរកប្រាក់ចំណេញនៃប្រទេសបារាំងបានបង្កើតឡើងចុងឆ្នាំ១៩៩៥នៅប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីផ្តល់អាហារជម្រកការថែទាំសុខភាពចំណេះដឹងទូទៅនិងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់កុមារដែលរងការរំលោភបំពាននិងកុមារដែលមិនទទួលបានការអប់រំនៅរាជធានីភ្នំពេញខេត្តព្រះសីហនុនិងសៀមរាប។ប៉េ អេស អឺកំពុងផ្តល់ជំនួយដល់កុមារជិត៦៥០០នាក់ក្នុងនោះកុមារប្រមាណ៣៣០០នាក់សិក្សានៅតាមសាលារដ្ឋកុមារ១១០០នាក់សិក្សានៅកមមវិធីថ្នាក់ពន្លឿនកុមារ១៥០០នាក់សិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់សម្រាប់កុមារដែលពិការភាពមណ្ឌលថែទាំកុមាសុខមាលភាពទារក។ល៕