![]() |
MENU
|

រាជធានីភ្នំពេញ៖ បុរសម្នាក់បានពីចេញពីផ្ទះ ទៅដកក្រអៅឈូកលក់ជាមួយ ប្រពន្ធ ហើយពេលទៅល់ពួកគាត់បាន ដើរដកបែកគ្នា លុះក្រោយមកបន្ទាប់ពីបាត់បុរសជាប្ដី ខណៈនោះស្រ្តីជាប្រពន្ធបានស្រែកហៅ ប៉ុន្តែមិនបាន ឮឆ្លើយនោះសោះ ទើបគាត់ឈប់ដកនិងបានឡើងគោក តាមទៅរកនៅកន្លែងដែលប្ដីគាត់ ដកក្រឳឈូកនោះ តែនៅតែមិនឃើញទៀត គាត់បានតាមរករយៈពេលប្រមាណជាង១ម៉ោងក្រោយមក ទើបបានប្រទះឃើញប្ដី ស្លាប់នៅក្នុងទឹកបឹងបាត់ទៅហើយ។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅក្នុងប្រឡាយ ទឹកស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសដែលស្លាប់នោះឈ្មោះ អ៊ុំ ផល្លា អាយុ៤៧ឆ្នាំមុខរបរដើរដកក្រអៅឈូកលក់ ស្នាក់នៅផ្ទះជួលម្ដុំផ្សារទួលពង្រ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកប្រពន្ឋជនរងគ្រោះមានឈ្មោះ ចាន់ មុំ អាយុ៥៣ឆ្នាំស្នាក់នៅជាមួយប្ដីរងគ្រោះ និងមានកូនប្រុសម្នាក់មានអាយុ១៧ឆ្នាំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះរួមជាមួយប្រពន្ធ បាននាំគ្នាចាក់ចេញពីផ្ទះទៅកន្លែងកើតហេតុខាងលើ ដើម្បីដកក្រអៅឈូកលក់ ព្រោះនេះគឺជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ លុះពេលទៅដល់ពួកគាត់បានដើរដកបែកគ្នា ដោយប្រពន្ធដកកន្លែងផ្សេង ចំណែកប្ដីដកនៅកន្លែងផ្សេង។ រហូតដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃដដែលនោះបន្ទាប់ពីបាត់មាត់ប្ដី គាត់បានស្រែកហៅប៉ុន្តែ មិនបានឮឆ្លើយ នោះឡើយ ទើបប្រពន្ធឈប់ដក និងបានឡើងលើគោកតាមទៅរកប្ដី នៅកន្លែងដែលគាត់ដកក្រអៅឈូកនោះ តែពេលទៅដល់រកមិនឃើញទៀត។ខណៈនោះស្រ្តីជាប្រពន្ធបានតាមរក អស់រយៈពេលជាង១ម៉ោង រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបប្រទះឃើញប្ដីស្លាប់នៅក្នុងទឹកបឹងបាត់ទៅហើយ និងប្ដឹងឲ្យនគរបាលទៅពិនិត្យមើល ហើយនគរបាកលបានពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គធ្លាក់ទឹកស្លាប់ ។ បន្ទាប់ក្រោយមកប្រពន្ធបាននាំយកសពទៅបញ្ចុះធ្វើបុណ្យនៅវត្តឬស្សីសាញ់ ខណ្ឌដង្កោ៕


