MENU
សៀវភៅកំណត់ហេតុរបស់ប្តីប្រពន្ធ បារ៉ាក់អូបាម៉ា លក់លិទ្ធឲ្យបោះពុម្ភផ្សាយក្នុង តម្លៃ៦០លានដុល្លារ
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០២ មីនា ២០១៧, ១១:៤១ | ៣៩២ ដង | ចុចបញ្ចេញមតិ (០)

អតីតប្រធានាធិបតីអូបាម៉ា និង​ភរិយាលោកស្រី​ Michelle Obama បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងលក់សិទ្ធបោះពុម្ភផ្សាយសៀវភៅកំណត់ហេតុពីរក្បាល ដែលមានតម្លៃព្រមព្រៀងដល់ទៅ​៦០លានដុល្លារ​ គឺឈានមុខទាំង អតីតប្រធានាធិបតីបីលក្លីនតុន ,  Cgerge W.bush ,Hillary Clinton និង​DonalTrump ។

ក្រោយពេលប៉ុន្មានម៉ោងដែសសៀវភៅកំណត់ហេតុពីរក្បាល សរសេរដោយលោកអូបាម៉ានិង Michelle សរសេរដាច់ដោយឡែកពីគ្នា​ត្រូវបានប្រកាសជាសាធារណ  សារព័ត៌មាន​The New YorkTimes ​បានផ្សាយថា ក្រុមហ៊ុន​ Penguin Random House ដែលធ្លាប់ដេញថ្លៃបានសិទ្ធបោះពុម្ភ​សៀវភៅ​៣ក្បាលកន្លងមករបស់លោកអូបាម៉ា ទទួលបានសិទ្ធបោះពុម្ភជាថ្មី។

តម្លៃនៃកិច្ចព្រមព្រៀងនោះត្រូវបានទម្លាយឲ្យដឹង  ប៉ុន្តែមិនទាន់កំណត់ពេលវេលា ច្បាស់លាសក្នុងការចេញផ្សាយសៀវភៅខាងលើនៅឡើយ។ នៅក្នុងកិច្ចព្រមព្រៀងនោះ​ ក្រុមហ៊ុននិង ផ្តល់ជួនដោយអត់គិតថ្លៃ១លានក្បាល ក្នុងនាមជាអូបាម៉ា។

អគ្គនាយកក្រុមហ៊ុន Penguin Random House លោក​ Markus Dohle បានបញ្ចាក់ថា «យើងមានភាពសម្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានបន្តសហការជាមួយអតីតប្រធានាធិបតីអូបាម៉ា​និងភរិយា​។​ សៀវភៅទាំងនោះគឺជំនួសនៅសម្តី និងការដឹកនាំពិភពលោករបស់អ្នកទាំងពីរ។

មនុស្សដែលរកប្រាក់បានច្រើនជាងគេបំផុតពីការលក់សិទ្ធបោះពុម្ភសៀវភៅ គឺលោក​ James Patterson ទទួលបានប្រាក់លក់សិទ្ធដល់ទៅ​១៥០លានដុល្លារសម្រាប់សៀវភៅ​១៧ក្បាល​កាលពីឆ្នាំ​២០០៩។  ប៉ុន្តេបើគិតតាមសៀវភៅមួយក្បាលៗ​មានតម្លៃតែ ១០លានដុល្លារប៉ុណ្ណោះ តិចជាង​លោកអូបាម៉ានិងភរិយា​ដែលមានរហូតដល់ទៅ​៣០លានដុល្លារក្នុងមួយក្បាល។

កន្លងមកនៅក្នុងការលក់សិទ្ធ សៀវភៅ ​My Life របស់លោកប៊ីលគ្លីនតុន​កាលពីឆ្នាំ​២០០៤​មានតម្លៃ ១៥លានដុល្លារ ​។ សៀវភៅ​ Decision Points របស់អតីតប្រធានាធិបតី​ George W.bush មានតម្លស​១០លានដុល្លារ​។ សៀវភៅ  Living History និង​ Hard Choices របស់លោកស្រីហ៊ីលឡារីគ្លីនតុន  មានតម្លៃ៨លានដុល្លារ​និង​១៤លានដុល្លារ ។ 

ចំណែកប្រធានាធិបតីដូណាលត្រាំ កន្លងមកបានលក់សិទ្ធបោះពុម្ភផ្សាយសៀវភៅ​ The Art of The Deal  មានតម្លៃតែ​៥សែនដុល្លារប៉ុណ្ណោះ​  ប៉ុន្តែក្រោយមក លោកត្រាំរកប្រាក់បានយ៉ាងច្រើនពីការលក់សៀវភៅខាងលើ  ដោយសៀវភៅនោះស្ថិតនៅក្នុងចំណោមសៀវភៅលក់ដាច់ជាងគេបំផុតនៅឆ្នាំ​២០០៤  និងក្រោយពេលលោកលោកត្រាំប្រកាស់ចូលរួមបោះឆ្នោតប្រធានាធិបតីនៅអាមេរិកកាលពីឆ្នាំ​២០១៥។ 

ប្រាក់ចំណូលរបស់ប្រធានាធិបតីនិងអតីតប្រធានាធិបតីអាមេរិកភាគច្រើនបានមកពីការសរសេរសៀវភៅប៉ុណ្ណោះ ។បើគិតពីប្រាក់ខែរបស់ប្រធានាធិបតីអូបាម៉ា ក្នុងរយៈពេល​៨ឆ្នាំដឹងនាំអាមេរិកមានតែជាង​៣លានដុល្លារប៉ុណ្ណោះ។​ ចំណែកការលក់សៀវភៅវិញមានតម្លៃរាប់រយដង។

 ជាទម្លាប់ពលរដ្ឋនៅប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក ទាំងក្មេងទាំងចាសចូលចិត្តអានសៀវភៅ  ហើយ អ្នកអាចជ្រើសរើសតែសៀវភៅរបស់បុគ្គលល្បីៗនៅលើពិភពលោក ដែលទទួលបានជោគជ័យនៅក្នុងឆាកជីវិត ។ ទាំងនោះហើយទើបធ្វើឲ្យ តម្លៃ ការលក់សិទ្ធបោះពុម្ភសៀវភៅរបស់​ អតីតប្រធានាធិបតីអាមេរិកមានតម្លៃថ្លៃជាងគេទាំងអស់ក្នុងចំណោមអ្នកនិពន្ធ។

មួយវិញទៀត នៅប្រទេសលោកខាងលិច គ្មានអ្នកណាថតចម្លង សៀវភៅដើមរបស់គេយកទៅលើកឡើយ ឡើយ គឺទិញតែសៀវភៅ ច្បាប់ដើមប៉ុណ្ណោះ ទើបធ្វើឲ្យតម្លៃអ្នកសរសេរនិងបោះពុម្ភត្រូវបានលើកកម្ពស់៕

 

 

Tags:
  • បារ៉ាក់អូបាម៉ា
  • បោះពុម្ភផ្សាយ
  • ប្តីប្រពន្ធ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥