ខេត្តកណ្តាល៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារពួគេបានជិះម៉ូតូឌុបគ្នាជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តឡង់គ្រីស័របុកចំពីមុខពេញទំហឹងនៅលើចំណុចស្ពានអ្នកលឿង។ ហេតុការណ៍ដ៍រន្ធត់មួយនេះបានកើតឡើងវេលាម៉ោង១៨ និង ៣៥ នាទីព្រលប់ ថ្ងៃទី២០ កុម្ភៈ ២០១៧ នៅចំណុចលើស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៥០ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល ហើយអ្នកបើករត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តបង្ករម៉ាកឡង់គ្រីស័រពណ៍សពាក់ស្លាកលេខភ្នំពេញ 2J-4433បានធ្វើដំណើរចេញពីភ្នំពេញទៅអ្នកលឿងលុះមកដល់ត្រង់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកហុងដារសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខព្រៃវែង1F-2220 ជិះគ្នាឌុបគ្នា៣នាក់ ធ្វើដំណើរពីអ្នកលឿងត្រើយខាងកើតមកអ្នកលឿងត្រើយខាងលិច(បញ្រ្ចាស់ទិសគ្នា) បណ្តាលអោយស្លាប់បុរសម្នាក់និង២នាក់ទៀតរបួសធ្ងន់ធ្ងរ ចំណែលម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងក៍បានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យច ចំណែកសាកសពជនរងគ្រោះបានធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងចំពោះវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕