MENU
គ្រោះថ្នាក់ចរាចរណ៏២ករណី ផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្តាលឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៩ កុម្ភៈ ២០១៧, ១០:៥៥ | ៧១២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ធំ៖  មនុស្សចំនួន៣នាក់រងរបួសធ្ងន់និង១នាក់ទៀតបានស្លាប់និងនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏២ករណីផ្សេងគ្នានៅក្នុងថ្ងៃតែមួយបានកើតឡើងនៅភូមិសាស្ត្រខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៧រវាងរថយន្តកាមរីឆ្លាមបុកជាមួយម៉ូតូសង់ការ៉េបណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់នៅស្រុកបារាយណ៏និងមួយករណីទៀតបង្កឡើងដោយរថយន្តតាកួម៉ា បុកក្មេងជិះកង់ស្លាប់ម្នាក់ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា!ករណីទី១កើតឡើងនៅលើផ្លូវជាតិលេខ៦ ចំណុចភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ រវាងរថយន្តកាមរីឆ្លាម ពណ៌ស្លែពាក់ស្លាកលេខកណ្តាល2A.36.17. ទៅបុកម៉ូតូC.100.ពណ៍ក្រហមពេញទំហឹង ខណៈដែលម៉ូតូបានបទឆ្វេង ចូលភូមិ បណ្តាលឲ្យភាគីម៉ូតូ៣នាក់រងរបួសធ្ងន់ ដែលបើកបរដោយឈ្មោះប៉ូរ៉ាត់ភេទប្រុស៤២ឆ្នាំនៅភូមិទួលអំពិល ឃុំទ្រៀល ស្រុកបារាយណ៏ កំពង់ធំ (របួសធ្ងន់)និងអ្នករួមដំណើឈ្មោះ ប៉ូនថៃ ភេទប្រុសអាយុ១៩ឆ្នាំនិងទី៣ឈ្មោះលាងណម ភេទប្រុស២៧ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។ កើតហេតុនៅវេលាម៉ោង៧និង២៥នាទីនៅព្រឹកថ្ងៃទី០៨ខែកុម្ភះឆ្នាំ២១០៧! និង១ករណីទៀត បានបង្កឡើងដោយរថយន្តតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ2Z.72.62.  បានបុកក្មេងស្រីសិស្សសាលាកំពុងជិះកង់បញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី៨ខែកុម្ភះ បណ្តាលឲ្យស្លាប់ ជនរងគ្រោះឈ្មោះអ៊ុនកញ្ញា ភេទស្រីអាយុ១៣ឆ្នាំនៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បាន(ស្លាប់នៅកន្លែង) ចំនែកអ្នកបើករថយន្តតាកូម៉ាបង្ក រត់គេចខ្លួនបាត់ស្រម៉ោល។

 ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងប្រមូលយកវត្ថុតាងបង្កទៅរក្សាទុក នៅ អធិការស្រុកទាំង២ ជនរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកបារាយ-សន្ទុក កំពង់ថ្មចំណែកសពក្មេងស្រីជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនបងប្អូន សាច់ញាតិយកធ្វើបុណ្យត    មូលហេតុអ្នកបើកបររថយន្តបើកល្បឿនលឿនខ្លះការប្រុងប្រយ័ត្ន។ ចំនែកអ្នកបើកបររថយន្តកាមរីឆ្លាមសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការចាត់ការបន្ត។                                                        

Tags:
  • គ្រោះថ្នាក់
  • ស្លាប់
  • រងរបួសធ្ងន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥