MENU
ដេកជក់បារីក្នុងមុងម្នាក់ឯង លក់មួយភាំងឆេះមុងនិង ពូករហូតដល់ឆេះស្លាប់ខ្លួនឯង
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៣ ធ្វូ ២០១៦, ១១:១៥ | ៦១២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖ ​កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំក្រុងសៀមរាប មានបុរសម្នាក់ដេកជក់បារី ក្នុងមុងម្នាក់ឯង ពេលដែលដេកលក់មួយភាំងធ្វើអោយ កន្ទុយបារី ធ្លាក់ចំពូក បណ្ដាលអោយឆេះ រហូតដល់ស្លាប់ ព្រមទាំងមុងផង ទើបប្រពន្ធដឹងក៏នាំគ្នាធាក់ទ្វារទម្លាយចូលមកពន្លត់ តែអកុសល្យជនរងគ្រោះបានស្លាប់បាត់ហើយ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចមានជំងឺគាំងបេះដូង។

តាមប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះអ៊ុក ឆវី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ  ជនរងគ្រោះបានដេកក្នុងបន្ទប់ម្នាក់ឯង រីឯប្រពន្ធ និងកូនដេកនៅរានហាលខាងក្រៅផ្ទះ។ 

ប្រភពដ៏ដែលបានបន្តថា ពេលសមត្ថកិច្ចចុះ ទៅពិនិត្យកន្លែងកើតហេតុរកឃើញមានកន្ទុយបារីជាប់នឹងដៃ ទើបសន្និដ្ឋានថាជនរងគ្រោះអាចជក់បារីក្នុងមុង ហើយដាក់ដៃចំមុង ឬពូកទើបបណ្ដាលឲ្យឆាបឆេះតែម្តងទៅ។

បន្ទាប់មកប្រពន្ធនិងអ្នកជិតខាងបានទម្លាយទ្វារចូលទៅជួយសង្គ្រោះ និងពន្លត់តែជាអកុសលជនរងគ្រោះ ត្រូវភ្លើងឆេះស្លាប់បាត់ទៅហើយ។ លោកបញ្ជាក់ថា ជនរងគ្រោះអាចភ័យគាំងបេះដូង ទើបគាត់មិនអាចជួយខ្លួនឯងបានយ៉ាងដូច្នេះ។

Tags:
  • ជក់បារី
  • ម្នាក់ឯង
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥