MENU
ទេសចរបរទេសមកដល់កម្ពុជា ៤,៧៨លាននាក់ ក្នុង ឆ្នាំ២០១៥ បន្តកើនឡើង ៦.១% នៅ ឆ្នាំ២០១៦ នេះ
សេដ្ឋកិច្ច | ថ្ងៃពុធ ទី១៧ កុម្ភៈ ២០១៦, ០៨:២៧ | ៤៩០ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញផ្សាយរបាយការណ៍មួយរបស់ខ្លួនដោយបាន​អះ​អាង​ថា​ក្នុង​​ឆ្នាំ២០១៥​កន្លងមក កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤,៧៨លាននាក់ បន្ត​កើន​ឡើង ៦,១ % ថែមទៀត។ តាមនិន្នាការនេះ នឹងជំរុញទេសចរ​អន្តរជាតិមក​កម្ពុជា​ដែល​នឹង​​កើន​ឡើង​ដល់​ប្រមាណ​៧លាននាក់ ក្នុងឆ្នាំ២០២០ និងទេសចរជាតិប្រមាណពី ៨ទៅ​១០​លាន​​នាក់​បន្ថែម​ទៀត​។

ក្រសួងទេសចរណ៍បានសរសេរនៅលើទំព័របណ្តាញទំនាក់ទងសង្គមហ្វេសប៊ុករបស់ខ្លួនថា​ក្រសួងទេសចរណ៍មានសេចក្តីរីករាយ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោម​ពនឺ្លនៃសនិ្តភាព សុវត្ថិភាព សន្តិសុខល្អ ស្ថិរភាពនយោបាយ និងក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រះ​រាជា​ណាចក្រកម្ពុជាគឺជាគោលដៅទេសចរណ៍ “វប្បធម៌ និងធម្មជាតិ លំដាប់ពិភពលោក“ ដែលបាន​និង​កំពុងទាក់​ទាញការមក​ទស្សនា​ពីភ្ញៀវ​អន្តរជាតិ​រាប់លាន​នាក់​មក​ពី​ជុំវិញ​ពិភព​លោក​។

សកម្មភាពទេសចរណ៍គឺមានភាពរស់រវើកនៅគ្រប់តំបន់ទូទំាងប្រទេស ដោយរួមចំណែក​ជំរុញ​សកម្មភាព​សេដ្ឋកិច្ចជាតិ។ តំបន់សក្តានុពលទេសចរណ៍ថ្មីៗជាច្រើនរះឡើង ដែល​កំពុង​ស្រូប​ទាញទេសចរ ហើយបន្ថែមសារៈសំខាន់នៃភាពទាក់ទាញឲ្យកម្ពុជា។

ក្រសួងទេសចរណ៍​បាន​លើកឡើងថាប៉ុន្តែនិន្នាការ​នេះក៏បាន​បង្ហាញឲ្យឃើញថា តំបន់​អាទិភាពមួយចំនួនហាក់មានការថយចុះខ្លះ ដូច​ជា សៀមរាប ទទួលបានទេសចរអន្តរជាតិ ២,១ លាននាក់ (២០១៥) ថយចុះ ៩% ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមានចំនួន ២,៣លាននាក់ ។ ការ​ថយ​ចុះនេះភាគច្រើនតាមផ្លូវគោក ដោយហេតុថា និន្នាការ​ភ្ញៀវធ្វើ​ដំណើរ​ជាអន្តរជាតិ​ថយចុះ​ជារួម ព្រោះការបារម្ភអំពីភេរវកម្មក្នុងពិភពលោក កត្តា​សេដ្ឋកិច្ចមានការលំបាក និងបញ្ហា​នយោបាយ​នៃប្រទេសមួយចំនួន ។

ក្រសួងទេសចរណ៍លើកឡើងថា​ម្យ៉ាង​ទៀត​ស្ថានភាព​ជួសជុល និងកែលំអ​ផ្លូវទៅ​កាន់​គោល​ដៅទេសចរណ៍ ដូចជាផ្លូវ ភ្នំពេញ-សៀមរាប ដែលបាន​និង​កំពុងកែលំអ ក៏អាចបង្កការ​លំបាក​ចំពោះមុខ ហើយបង្វែរ​ភ្ញៀវឲ្យធ្វើ​ដំណើរទៅ​កាន់គោល​ដៅទេសចរណ៍​ផ្សេងៗទៀត ក្រៅ​ពីសៀមរាប ដូចជាតំបន់​ភ្នំពេញ​ទេសចរ​អន្តរជាតិ​កើនឡើង​២៣% និងតំបន់​ឆ្នេរ​សមុទ្រកើនឡើង ២% ជាដើម។

យ៉ាងណាក៏ដោយ តំបន់សៀមរាប-អង្គរនៅតែជាតំបន់អាទិភាព​កំពូលក្នុងទាក់​ទាញ​ទេស​ចរណ៍​។ ដោយឆ្នាំ២០១៥ មានការកើនឡើងនៃការហោះហើរត្រង់ មកកាន់​ខេត្តសៀមរាប (ពិសេស​​​ពី​ប្រទេសចិន ទេសចរចិនកើន ២៤% ហើយជាប់ចំណាប់ថ្នាក់ទី១ នៃការមក​ដល់​តាម​ផ្លូវ​​អា​កាស​)។ កត្តានេះនាំឲ្យភ្ញៀវចូលទស្សនាអង្គរកើនឡើង ២% (២០១៤ មាន ២,០៥​លាន​នាក់ ហើយ​២០១៥ មាន ២,១លាននាក់)។

នេះ​បញ្ជាក់ឲ្យឃើញថា តំបន់អង្គរមានភាពទាក់ទាញ និងការចាប់អាម្មរណ៍យ៉ាងខ្លាំង​ពីសំ​ណាក់​ភ្ញៀវ ហើយទេសចរខ្លះចូលទស្សនាអង្គរច្រើនដង។ ដូច្នេះ ទិន្នន័យភ្ញៀវអន្តរជាតិ​ទៅ​កាន់​ខេ​ត្ត​សៀមរាប និងចូលទស្សនាប្រាសាទអង្គរ​មិនដូចគ្នា​ទាំង​ស្រុងទេ៕

នៅថ្ងៃទី១៦ កុម្ភៈនេះក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ដ បញ្រ្ជាប យេនឌ័រ ក្នុងវិស័យទេសចរណ៍ដំណាក់កាលទី៣ឆ្នាំ២០១៦-២០១៨។ ជា​លទ្ធផល នៃ សិក្ខាសាលានេះដើម្បី លើកកម្ពស់ សមភាពយេនឌ័រ ក្រសួងទេសចរណ៍ សម្រេចសហការ ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាការឆ្លើយតបទៅនឹង គោល​នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣  ដើម្បីកំណើន ការងារ  សមធម៌ និង​ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ដែលជាផ្នែក មួយនៃការរួម ចំណែក ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និងផ្តល់ឱកាសការងារ កាន់តែច្រើនដល់ស្រ្តី សម្រាប់ពង្រឹងភាពជាម្ចាស់ និងជួយ​បង្កើន​សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែង នៅក្នុងសិក្ឋាសាល នេះថា វិស័យ ទេសចរណ៍បានកា្លយទៅ​ជាវិស័យដ៏មានសក្តា​នុពលក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច សង្គម​ទាំងក្នុង កម្រិតជាតិ តំបន់ និងអន្តរជាតិ។លោកបន្តថា វិស័យមួយ​នេះស្ថិត​ក្នុងចំណោម​វិស័យ​សំខាន់ៗនានា ដែលទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែល បានរួមចំណែក ប្រមាណ៩%នៃGDP ពិភព​លោកបង្កើត ឱកាស ការងារ និង​ជាវិស័យដែលរួមចំណែកប្រមាណ ៣០% នៃ​ផ្នែក​សេវា​កម្ម​លើពិភពលោក ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថាផ្តើមចេញពីកំនើននេះ អង្គការទេសចរណ៍ពិភពលោក ក៏បានផ្តើមគំនិត ផ្សព្វផ្សាយ អំពីផលវិជ្ជមាននៃវិស័យទេសចរណ៍ក្រោម​យុទ្ធនាការ«១ប៊ីលាន​ទេសចរ​១ប៊ីលានឱកាស»។

គេចាំថា កាលពីឆ្នាំ២០១៥ ទេសចរពិភពលោកមានចំនួនសរុប ១,១៨៤ លាននាក់ កើន​ឡើង ៤% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។ របាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ ពិភព​លោក​​បាន បង្ហាញ ថា ទេសចរណ៍ពិភព​លោកបានបង្កើត​នូវឱកាស​ការងារ​ប្រមាណ​ជាង២៧០​លាន​នាក់ ក្នុងនោះស្រ្តី មានជិត ៧០ភាគរយ ហើយស្រ្តី​ដែលកាន់​តួនាទីជាអ្នក​គ្រប់​គ្រង​តិច​ជាង​៤០% ស្រ្តី​ដែលកាន់ តួនាទី ជាអ្នកចាត់ការ ទូទៅតិចជាង២០% និងស្រ្តី​ដែល​មាន​ឋានៈ​ជាក្រុម​ប្រឹក្សា​ភិបាល ចន្លោះពី ៥ ទៅ៨%។

Tags:
  • កម្ពុជា
  • បន្តកើនឡើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥