MENU
លោកជំទាវ ម៉ែន សំអន ថ្លែងថាគ្រឿងស្រវឹងធ្វើឲ្យមនុស្សស្លាប់របួស បាត់បង់ទ្រព្យសម្បត្តិនិង មានអំពើហិង្សា
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៤ វិច្ឆិកា ២០១៦, ១៧:៥៦ | ៤១៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ មន្រ្តីរដ្ឋាភីបាលបាននិយាយថាគ្រឿងស្រវឹងពិតជានាំមកនូវផលវិបាកជាអវិជ្ជមានដ៏ច្រើនបំផុត សម្រាប់ផលប្រយោជន៍ បុគ្គល សាធារណជន និងសង្គមជាតិ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានមនុស្សស្លាប់ របួស ខូតខាតទ្រព្យសម្បត្តិ អំពើហិង្សានានាលើស្រ្តីនិងកុមារ។

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីស្រ្តីនិងគ្រឿងស្រវឹង នៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៦នៅសណ្ឋាគារអ៊ីនធើកុងទីណង់តាល់ថា “គ្រឿងស្រវឹងភាគច្រើនត្រូវបានប្រើប្រាស់នៅពេល ជប់លៀង មង្គលការ ជួបជុំគ្នានិងក្នុងបរិយាកាសសប្បាយរីករាយនានា ដែលភាគច្រើនបុរសៗតែងតែហូបគ្រឿងស្រវឹង។

លោកជំទាវលើកឡើងថា៖ពេលខ្លះអ្នកកើតទុក្ខ ក៏សេពស្រវឹងដើម្បីបន្លប់និងបំភ្លេចទុក្ខធ្វើឱ្យពិបាកនឹងបញ្ឈប់ឬទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងបានទាំងស្រុង។ “ផ្តើមចេញពីពាក្យស្លោក ស្រ្តីជាមាតានៃពិភពលោក ធ្វើឲ្យយើងគ្រប់គ្នាបានយល់យ៉ាងច្បាស់ថា ស្រ្តីគឺជាបុគ្គលសំខាន់និងជាមេដឹកនាំមួយនៃគ្រប់សកម្មភាពសង្គម ដែលរួមមានកម្ពុជាផងដែរ ពោលគឺយើងគ្រប់គ្នាមានតួនាទីការពារពួកគេពីផលប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្ត ។

លោកជំទាវលើកឡើងថាតែវាជារឿងគួរឲ្យសោកស្តាយដែលរហូតមកដល់បច្ចុប្បន្ននេះ យើងនៅតែឃើញមានស្រ្តី និងកុមារីកម្ពុជាជាច្រើន ត្រូវរងគ្រោះដោយសារហិង្សាដែលពាក់ព័ន្ធនឹងការសេពគ្រឿងញៀននេះ”។ បុគ្គលអ្នកប្រព្រឹត្តអំពើហិង្សាអ្នកដទៃមានឬគ្មានជាតិស្រវឹង ក៏ពួកគេនៅតែត្រូវទទួលទោសដោយគ្មានករណីលើកលែងណាមួយនៅក្នុងច្បាប់របស់កម្ពុជា។ លោកជំទាវលើកឡើងទៀតថាការយកគ្រឿងស្រវឹងជាលេសមិនអាចជួយពួកគេបានទេ។ ម៉្យាងវិញទៀតយើងគ្រប់គ្នាបានដឹងតាមរយៈស្តុតាងវិទ្យាសាស្រ្តរបស់អង្គការសុខភាពពិភពលោកដែលថា “ការសេពគ្រឿងស្រវឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាពនិងមុខងារខួរក្បាលរបស់បុគ្គលអ្នកសេព ។

ដោយសារគ្រឿងស្រវឹង ពួកគេអាចឡើងជាតិអាស៊ីតក្នុងឈាម ដែលធ្វើឲ្យចុក និងហើមសន្លាក់ដៃជើង។ ដោយសារជាតិស្រវឹង ពួកគេវង្វេងស្មារតី និងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយមានភាពយឺតយ៉ាវនៅក្នុងសកម្មភាព និងការធ្វើសុភវិនិច្ឆ័យចំពោះស្ថានការណ៍នានាដែលកើតឡើងជុំវិញខ្លួន”។

ការសេពគ្រឿងស្រវឹងគឺជាកត្តាលីករជំរុញឲ្យមានការប្រព្រឹត្តអំពើហិង្សា តាមការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី បានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារកើនឡើងវាស្របពេលគ្នា នៃការសេពគ្រឿងស្រវឹងញឹកញាប់របស់ជនបង្ក ហេតុនេះយើងអាចសន្និដ្ឋានថា ដើម្បីកាត់បន្ថយ ឬទប់ស្កាត់អំពើហិង្សាលើស្រ្តី ឬបុគ្គល ទូទៅចាំបាច់ត្រូវកាត់បន្ថយការសេពគ្រឿងស្រវឹង។

លោកជំទាំវ ម៉ែន សំអន ស្នើដល់ស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ចជំនាញ ពិនិត្យនិងមានវិធានការទប់ស្កាត់រាល់ខ្លឹមសាររូបភាពនៃការផ្សព្វផ្សាយ ដែលមានលក្ខណៈជំរុញលើកទឹកចិត្តនៃការប្រើប្រាស់គ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដើម្បីផ្តល់នូវភាពសុខសាន្តទាំងផ្លូវកាយ ផ្លូវចិត្តជូនប្រជាពលរដ្ឋ ជាពិសេសស្រ្តីនិងកុមារ។

លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាថ្លែងថា “ជារៀងរាល់ឆ្នាំ គ្រឿងស្រវឹងបានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ៣,៣លាននាក់នៅលើពិភពលោកដែលចំនួននេះស្មើនឹង៥,៩%នៃអត្រាមរណៈសរុបទូទាំងពិភពលោក។ គ្រឿងស្រវឹងជាកត្តាហានិភ័យចម្បងមួយ ក្នុងចំណោមកត្តាហានិភ័យចម្បងបួន ដែលបណ្ដាលឲ្យអ្នកប្រើប្រាស់កើតជំងឺមិនឆ្លងប្រមាណជាង២០០ប្រភេទ ដែលរួមមាន មហារីក ទឹកនោមផ្អែមលើសសម្ពាធឈាម ដាច់សរសៃខួរក្បាល ។ គ្រឿងស្រវឹងក៏ជាកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សានិងបញ្ហាអសន្តិសុខផ្សេងៗផងដែរ។

គួរបញ្ជាក់ថាគ្រឿងស្រវឹងជាមូលហេតុទី១ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជិត៤០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅក្នុងឆ្នាំ២០១៥ ហើយគោលដៅនៃសិក្ខាសាលាស្តីពីស្រ្តីនិងគ្រឿងស្រវឹងគឺចែករំលែកចំណេះដឹង ស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង លើសង្គមនិងបុគ្គលជាពិសេសស្រ្តីនិងស្វែងរកនូវវិធានការប្រសិទ្ធភាព ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ជាពិសេសក្នុងចំណោមស្រ្តីនិងយុវជន និងស្វែងរកការគាំទ្រឲ្យមានការអនុម័តច្បាប់លិខិតបទដ្ឋានគតិយុត្តិ ស្ដីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនៅកម្ពុជាឱ្យកាន់តែប្រសិតញធភាព៕                       

Tags:
  • ម៉ែន សំអន
  • គ្រឿងស្រវឹង
  • ស្លាប់
  • របួស
  • អំពើហិង្សា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥